ព្រះត្រៃបិដក ភាគ ៦៩

ឆន្ទៈ​ ដោយ​អត្ថ​ថា​ជា​ឫសគល់ តាំង​ឡើង​ក្នុង​កាល​ណោះ មនសិ​កា​រៈ ដោយ​អត្ថ​ថា​ផ្ដួចផ្ដើម តាំង​ឡើង​ក្នុង​កាលណោះ​ ផស្សៈ ដោយ​អត្ថ​ថា​ប្រជុំ​ចុះ​ តាំង​ឡើង​ក្នុង​កាលណោះ វេទនា ដោយ​អត្ថ​ថា​ប្រជុំ​ព្រម តាំង​ឡើង​ក្នុង​កាល​ណោះ សមាធិ ដោយ​អត្ថ​ថា​ជា​ប្រធាន តាំង​ឡើង​ក្នុង​កាលណោះ​ សតិ ដោយ​អត្ថ​ថា​ជាធំ តាំង​ឡើង​ក្នុង​កាលណោះ បញ្ញា ដោយ​អត្ថ​ថា​ប្រសើរ​ជាង​នោះ តាំង​ឡើង​ក្នុង​កាលណោះ​ វិមុត្តិ ដោយ​អត្ថ​ថា​ជា​ខ្លឹម តាំង​ឡើង​ក្នុង​កាលណោះ និព្វាន ឈ្មោះ​អមតៈ (ជាទី​ពឹង​របស់​សត្វ​) ដោយ​អត្ថ​ថា​ចប់ស្រេច (នៃ​កិច្ច​ក្នុង​សាសនា​) តាំង​ឡើង​ក្នុង​កាលណោះ ព្រះ​អរិយបុគ្គល​ លុះ​ចេញ (ចាក​អារម្មណ៍​ទាំងឡាយ​) ហើយ រមែង​ពិចារណា (នូវ​អារម្មណ៍​ទាំងនោះ​) នេះ​ធម៌​ទាំងឡាយ​ តាំង​ឡើង​ក្នុង​កាលណោះ។
 [១៥៧​] ក្នុង​ខណៈ​នៃ​សោតាបត្តិផល សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​ឃើញ តាំង​ឡើង​ក្នុង​កាលណោះ សម្មាសង្កប្បៈ ដោយ​អត្ថ​ថា​លើក​ចិត្ត (កាន់​អារម្មណ៍​) តាំង​ឡើង​ក្នុង​កាលណោះ។បេ។ ញាណ ក្នុង​ការ​មិនកើត​ឡើង ដោយ​អត្ថ​ថា​ស្ងប់​រម្ងាប់ តាំង​ឡើង​ក្នុង​កាលណោះ​ ឆន្ទៈ ដោយ​អត្ថ​ថា​ជា​ឫសគល់ តាំង​ឡើង​ក្នុង​កាលណោះ មនសិ​កា​រៈ ដោយ​អត្ថ​ថា​ផ្ដួចផ្ដើម​ តាំង​ឡើង​ក្នុង​កាលណោះ ផស្សៈ ដោយ​អត្ថ​ថា​ប្រជុំ​ចុះ តាំង​ឡើង​ក្នុង​កាលណោះ​ វេទនា ដោយ​អត្ថ​ថា​ប្រជុំ​ព្រម តាំង​ឡើង​ក្នុង​កាលណោះ សមាធិ ដោយ​អត្ថ​ថា​ជា​ប្រធាន​ តាំង​ឡើង​ក្នុង​កាលណោះ
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 637361226982998856
ទៅកាន់ទំព័រ៖