ព្រះត្រៃបិដក ភាគ ៦៩

សតិ​ ដោយ​អត្ថ​ថា​ជាធំ តាំង​ឡើង​ក្នុង​កាល​ណោះ​ បញ្ញា ដោយ​អត្ថ​ថា​ប្រសើរ​ជាង​នោះ តាំង​ឡើង​ក្នុង​កាលណោះ វិមុត្តិ ដោយ​អត្ថ​ថា​ជា​ខ្លឹម តាំង​ឡើង​ក្នុង​កាលណោះ​ និព្វាន​ឈ្មោះ​អមតៈ (ជាទី​ពឹង​របស់​សត្វ​) ដោយ​អត្ថ​ថា​ចប់ស្រេច (នៃ​កិច្ច​ក្នុង​សាសនា​)តាំង​ឡើង​ក្នុង​កាលណោះ​ ព្រះ​អរិយបុគ្គល លុះ​ចេញ​ (ចាក​អារម្មណ៍​ទាំងឡាយ​) ហើយ រមែង​ពិចារណា​ (នូវ​អារម្មណ៍​ទាំងនោះ​) នេះ​ធម៌​ទាំងឡាយ​តាំង​ឡើង​ក្នុង​កាលណោះ។
 [១៥៨​] ក្នុង​ខណៈ​នៃ​សកទាគាមិមគ្គ។បេ។ ក្នុង​ខណៈ​នៃ​សកទាគាមិផល។បេ។ ក្នុង​ខណៈ​នៃ​អនាគាមិមគ្គ។បេ។ ក្នុង​ខណៈ​នៃ​អនាគាមិផល។បេ។ ក្នុង​ខណៈ​នៃ​អរហត្តមគ្គ​ សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​ឃើញ តាំង​ឡើង​ក្នុង​កាលណោះ។បេ។ ខយ​ញ្ញាណ ដោយ​អត្ថ​ថា​ផ្ដាច់ផ្ដិល​ តាំង​ឡើង​ក្នុង​កាលណោះ ឆន្ទៈ ដោយ​អត្ថ​ថា​ជា​ឫសគល់ តាំង​ឡើង​ក្នុង​កាលណោះ។បេ។ និព្វាន​ឈ្មោះ​អមតៈ (ជាទី​ពឹង​របស់​សត្វ​) ដោយ​អត្ថ​ថា​ចប់ស្រេច (នៃ​កិច្ច​ក្នុង​សាសនា​) តាំង​ឡើង​ក្នុង​កាលណោះ ព្រះ​អរិយបុគ្គល​លុះ​ចេញ​ (ចាក​អារម្មណ៍​ទាំងឡាយ​) ហើយ រមែង​ពិចារណា (នូវ​អារម្មណ៍​ទាំងនោះ​) នេះ​ធម៌​ទាំង​ឡាយ​តាំង​ឡើង​ក្នុង​កាលណោះ។
 [១៥៩​] ​; ក្នុង​ខណៈ​នៃ​អរហត្តផល សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​ឃើញ​ តាំង​ឡើង​ក្នុង​កាលណោះ។បេ។ ញាណ ក្នុង​ការ​មិនកើត​ឡើង​ ដោយ​អត្ថ​ថា​ស្ងប់​រម្ងាប់ តាំង​ឡើង​ក្នុង​កាលណោះ​ ឆន្ទៈ ដោយ​អត្ថ​ថា​ជា​ឫសគល់ តាំង​ឡើង​ក្នុង​កាលណោះ។បេ។
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637361227408835711
ទៅកាន់ទំព័រ៖