ព្រះត្រៃបិដក ភាគ ៦៩
និព្វានឈ្មោះអមតៈ (ជាទីពឹងរបស់សត្វ) ដោយអត្ថថាចប់ស្រេច (នៃកិច្ចក្នុងសាសនា) តាំងឡើងក្នុងកាលណោះ ព្រះអរិយបុគ្គលលុះចេញ (ចាកអារម្មណ៍ទាំងឡាយ) ហើយ រមែងពិចារណា (នូវអារម្មណ៍ទាំងនោះ) នេះធម៌ទាំងឡាយ តាំងឡើងក្នុងកាលណោះ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការពិចារណាឃើញនូវពួកធម៌ តាំងឡើងក្នុងកាលនោះ ឈ្មោះថាបច្ចវេក្ខណញ្ញាណ។
[១៦០] បញ្ញាក្នុងការកំណត់នូវធម៌ខាងក្នុង ឈ្មោះថា វត្ថុនានត្តញ្ញាណ តើដូចម្ដេច។
បុគ្គលកំណត់នូវធម៌ខាងក្នុង តើដូចម្ដេច។ បុគ្គលកំណត់នូវចក្ខុខាងក្នុង កំណត់នូវសោតៈខាងក្នុង កំណត់នូវឃានៈខាងក្នុង កំណត់នូវជិវ្ហាខាងក្នុង កំណត់នូវកាយខាងក្នុង កំណត់នូវចិត្តខាងក្នុង។
[១៦១] បុគ្គលកំណត់នូវចក្ខុខាងក្នុង តើដូចម្ដេច។ បុគ្គលកំណត់ថា ចក្ខុកើតហើយ ព្រោះអវិជ្ជា កំណត់ថា ចក្ខុកើតហើយព្រោះតណ្ហា កំណត់ថា ចក្ខុកើតហើយ ព្រោះកម្ម កំណត់ថា ចក្ខុកើតហើយ ព្រោះអាហារ កំណត់ថា ចក្ខុអាស្រ័យនូវមហាភូតរូប ៤ កំណត់ថា ចក្ខុកើតឡើងហើយ កំណត់ថា ចក្ខុតាំងឡើងហើយ
ID: 637361227886553743
ទៅកាន់ទំព័រ៖