ព្រះត្រៃបិដក ភាគ ៦៩

ចក្ខុ។បេ។ អត្ថ​នៃ​ការកំណត់​ដឹង​នូវ​ជរាមរណៈ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការ​លះបង់​នូវ​ជរា​មរណ​សមុទ័យ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ជរា​មរណ​និរោធ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ចំរើន​នូវ​ជរា​មរណ​និរោធ​គាមិនី​បដិបទា ត្រូវ​ដឹង​ច្បាស់។
 [១២​] អត្ថ​នៃ​ការ​ចាក់ធ្លុះ​នូវ​ការកំណត់​ដឹង​ទុក្ខ​ បុគ្គល​ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ចាក់ធ្លុះ​នូវ​ការ​លះបង់​ទុក្ខ​សមុទ័យ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការ​ចាក់ធ្លុះ នូវ​ការ​ធ្វើឲ្យ​ជាក់ច្បាស់​ទុក្ខនិរោធ ត្រូវ​ដឹង​ច្បាស់​ អត្ថ​នៃ​ការ​ចាក់ធ្លុះ​នូវ​សេចក្តី​ចំរើន​ទុក្ខនិរោធ​គាមិនី​បដិបទា ត្រូវ​ដឹង​ច្បាស់។ អត្ថ​នៃ​ការ​ចាក់ធ្លុះ​នៃ​ការកំណត់​ដឹង​រូប ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ចាក់ធ្លុះ​នូវ​ការ​លះបង់​រូប​សមុទ័យ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ចាក់ធ្លុះ​នូវ​ការ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​រូប​និរោធ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ចាក់ធ្លុះ​នូវ​ការ​ចំរើន​រូប​និរោធ​គាមិនី​បដិបទា ត្រូវ​ដឹង​ច្បាស់​ នូវ​វេទនា។បេ។ នូវ​សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ អត្ថ​នៃ​ការ​ចាក់ធ្លុះ​នូវ​ការកំណត់​ដឹង​ជរាមរណៈ​ ត្រូវ​ដឹង​ច្បាស់ អត្ថ​នៃ​ការ​ចាក់ធ្លុះ​នូវ​ការ​លះបង់​ជរា​មរណ​សមុទ័យ ត្រូវ​ដឹង​ច្បាស់​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 637358690878591813
ទៅកាន់ទំព័រ៖