ព្រះត្រៃបិដក ភាគ ៦៩

កំណត់​ថា​ ចក្ខុ​ដែល​មិនទាន់​មាន មាន​ហើយ ដែល​មាន​ហើយ បែរជា​នឹង​មិន​មាន​វិញ កំណត់​នូវ​ចក្ខុ​ ថា​មាន​ទីបំផុត កំណត់​ថា ចក្ខុ​មិន​មាំមួន មិន​ឋិតថេរ មាន​សេចក្ដីប្រែ​ប្រួល​ជា​ធម្មតា​ កំណត់​ថា ចក្ខុ​មិន​ទៀង ត្រូវ​បច្ច័យ​តាក់តែង កើតឡើង​ហើយ​ព្រោះ​អាស្រ័យហេតុ មានការ​អស់​ជា​ធម្មតា​ មានការ​សូន្យ​ជា​ធម្មតា​ មានការ​ប្រាសនិរាស​ជា​ធម្មតា មានការ​រលត់​ជា​ធម្មតា កំណត់​នូវ​ចក្ខុ​ថា មិន​ទៀង មិនកំណត់​ថា​ទៀង​ កំណត់​ថា​ជា​ទុក្ខ មិនកំណត់​ថា​ជា​សុខ កំណត់​ថា​ជា​អនត្តា មិនកំណត់​ថា​ជា​អត្តា​ រមែង​នឿយណាយ មិន​ត្រេកអរ ធុញទ្រាន់ មិន​រីករាយ រំលត់ មិន​ឲ្យ​កើត​ឡើង រលាស់ចោល មិន​កាន់​យក កាលកំណត់​ថា​មិន​ទៀង​ រមែង​លះបង់​នូវ​និច្ច​សញ្ញា កាលកំណត់​ថា​ជា​ទុក្ខ រមែង​លះបង់​នូវ​សុខ​សញ្ញា កាលកំណត់​ថា​ជា​អនត្តា​ រមែង​លះបង់​នូវ​អត្តសញ្ញា កាល​នឿយណាយ រមែង​លះបង់​នូវ​សេចក្ដីរីករាយ​ កាល​ធុញទ្រាន់ រមែង​លះ​បង់​នូវ​រាគៈ កាល​រំល​ត់​ រមែង​លះបង់​នូវ​ការ​កើតឡើង កាល​រលាស់ចោល រមែង​លះ​បង់​នូវ​ការ​ប្រកាន់​មាំ​ បុគ្គល​កំណត់​នូវ​ចក្ខុ​ខាងក្នុង​ដោយ​ប្រការ​យ៉ាងនេះ​ឯង។
 [១៦២​] បុគ្គល​កំណត់​នូវ​សោតៈ​ខាងក្នុង តើ​ដូចម្ដេច។ បុគ្គល​កំណត់​ថា សោតៈ​កើត​ហើយ ព្រោះ​អវិជ្ជា។បេ។
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637361228256445003
ទៅកាន់ទំព័រ៖