ព្រះត្រៃបិដក ភាគ ៦៩

 បុគ្គល​កំណត់​នូវ​កាយ​ខាងក្នុង​ តើ​ដូចម្ដេច។ បុគ្គល​កំណត់​ថា កាយ​កើត​ហើយ​ព្រោះ​អវិជ្ជា​ កំណត់​ថា កាយ​កើត​ហើយ ព្រោះ​តណ្ហា កំណត់​ថា កាយ​កើត​ហើយ​ព្រោះ​កម្ម កំណត់​ថា កាយ​កើត​ហើយ​ព្រោះ​អាហារ​ កំណត់​ថា កាយ​អាស្រ័យ​នូវ​មហាភូតរូប ៤ កំណត់​ថា កាយ​កើតឡើង​ហើយ កំណត់​ថា កាយ​តាំង​ឡើង​ហើយ​ កំណត់​ថា កាយ​ដែល​មិនទាន់​មាន មាន​ហើយ ដែល​មាន​ហើយ បែរជា​នឹង​មិន​មាន​វិញ​ កំណត់​នូវ​កាយ​ថា មាន​ទីបំផុត កំណត់​ថា​ កាយ​មិន​មាំមួន មិន​ឋិតថេរ មាន​សេចក្ដីប្រែ​ប្រួល​ជា​ធម្មតា កំណត់​ថា កាយ​មិន​ទៀង​ ត្រូវ​បច្ច័យ​តាក់តែង កើតឡើង​ហើយ ព្រោះ​អាស្រ័យហេតុ មានការ​អស់​ជា​ធម្មតា មានការ​សូន្យ​ជា​ធម្មតា មានការ​រសាយ​ជា​ធម្មតា​ មានការ​រលត់​ជា​ធម្មតា កំណត់​នូវ​កាយ​ថា មិន​ទៀង​ មិនកំណត់​ថា ទៀង កំណត់​ថា​ជា​ទុក្ខ មិនកំណត់​ថា​ជា​សុខ។បេ។ រមែង​រលាស់ចោល មិន​កាន់​យក​ កាលកំណត់​ថា​មិន​ទៀង រមែង​លះបង់​នូវ​និច្ច​សញ្ញា កាល​កំណត់​ថា​ជា​ទុក្ខ​ រមែង​លះបង់​នូវ​សុខ​សញ្ញា។បេ។ កាល​រលាស់ចោល រមែង​លះ​បង់​នូវ​សេចក្ដី​ប្រកាន់​មាំ បុគ្គល​កំណត់​នូវ​កាយ​ខាងក្នុង​ ដោយ​ប្រការ​យ៉ាងនេះ​ឯង។
 បុគ្គល​កំណត់​នូវ​ចិត្ត​ខាងក្នុង​ តើ​ដូចម្ដេច។ បុគ្គល​កំណត់​ថា ចិត្ត​កើត​ហើយ ព្រោះ​អវិជ្ជា​ កំណត់​ថា ចិត្ត​កើត​ហើយ ព្រោះ​តណ្ហា
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 637361229122650963
ទៅកាន់ទំព័រ៖