ព្រះត្រៃបិដក ភាគ ៦៩

កំណត់​ថា​ ចិត្ត​កើត​ហើយ ព្រោះ​កម្ម កំណត់​ថា ចិត្ត​កើត​ហើយ ព្រោះ​អាហារ កំណត់​ថា ចិត្ត​កើតឡើង​ហើយ​ កំណត់​ថា ចិត្ត​តាំង​ឡើង​ហើយ កំណត់​ថា​ ចិត្ត​ដែល​មិនទាន់​មាន មាន​ហើយ ដែល​មាន​ហើយ បែរជា​នឹង​មិន​មាន​វិញ កំណត់​នូវ​ចិត្ត​ថា​ មាន​ទីបំផុត កំណត់​ថា ចិត្ត​មិន​មាំមួន មិន​ឋិតថេរ មាន​សេចក្ដីប្រែ​ប្រួល​ជា​ធម្មតា កំណត់​ថា ចិត្ត​មិន​ទៀង​ ត្រូវ​បច្ច័យ​តាក់តែង កើតឡើង​ហើយ ព្រោះ​អាស្រ័យ​ហេតុ​ មានការ​អស់​ជា​ធម្មតា មានការ​សូន្យ​ជា​ធម្មតា មានការ​រសាយ​ជា​ធម្មតា មាន​ការ​រលត់​ជា​ធម្មតា​ កំណត់​នូវ​ចិត្ត​ថា មិន​ទៀង មិនកំណត់​ថា​ទៀង កំណត់​ថា​ជា​ទុក្ខ មិនកំណត់​ថា​ជា​សុខ កំណត់​ថា​ជា​អនត្តា មិន​កំណត់​ថា​ជា​អត្តា រមែង​នឿយណាយ មិន​ត្រេកអរ​ ធុញទ្រាន់ មិន​រីករាយ រំលត់ មិន​ឲ្យ​កើតឡើង​ រលាស់ចោល មិន​កាន់​យក កាលកំណត់​ថា​មិន​ទៀង​ រមែង​លះបង់​នូវ​និច្ច​សញ្ញា កាលកំណត់​ថា​ជា​ទុក្ខ រមែង​លះបង់​នូវ​សុខ​សញ្ញា កាលកំណត់​ថា​ជា​អនត្តា​ រមែង​លះបង់​នូវ​អត្តសញ្ញា កាល​នឿយណាយ រមែង​លះបង់​នូវ​សេចក្ដីរីករាយ​ កាល​ធុញទ្រាន់ រមែង​លះបង់​នូវ​រាគៈ កាល​រំលត់ រមែង​លះបង់​នូវ​ការ​កើតឡើង កាល​រលាស់ចោល រមែង​លះបង់​នូវ​សេចក្ដី​ប្រកាន់​មាំ​ បុគ្គល​កំណត់​នូវ​ចិត្ត​ខាងក្នុង ដោយ​ប្រការ​យ៉ាងនេះ​ឯង​
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 637361229417220804
ទៅកាន់ទំព័រ៖