ព្រះត្រៃបិដក ភាគ ៦៩

បុគ្គល​កំណត់​នូវ​ធម៌​ខាងក្នុង​ ដោយ​ប្រការ​យ៉ាងនេះ​ឯង ដែល​ឈ្មោះថា​ញាណ ដោយ​អត្ត​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា​ ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ​ លោក​ពោល​ថា បញ្ញា​ក្នុង​ការកំណត់​នូវ​ធម៌​ខាងក្នុង ឈ្មោះថា វត្ថុ​នានត្ត​ញ្ញាណ​។
 [១៦៣​] បញ្ញា​ក្នុង​ការកំណត់​នូវ​ធម៌​ខាងក្រៅ ឈ្មោះថា គោចរ​នានត្ត​ញ្ញាណ តើ​ដូចម្ដេច។ បុគ្គល​កំណត់​នូវ​ធម៌​ទាំងឡាយ​ខាងក្រៅ​ តើ​ដូចម្ដេច។ បុគ្គល​កំណត់​នូវ​រូប​ខាង​ក្រៅ កំណត់​នូវ​សំឡេង​ខាងក្រៅ កំណត់​នូវ​ក្លិន​ខាងក្រៅ​ កំណត់​នូវ​រស​ខាងក្រៅ កំណត់​នូវ​ផ្សព្វ​ខាងក្រៅ​ កំណត់​នូវ​ធម៌​ខាងក្រៅ។
 បុគ្គល​កំណត់​នូវ​រូប​ខាងក្រៅ​ តើ​ដូចម្ដេច។ បុគ្គល​កំណត់​ថា រូប​កើត​ហើយ​ព្រោះ​អវិជ្ជា កំណត់​ថា រូប​កើត​ហើយ​ព្រោះ​តណ្ហា​ កំណត់​ថា រូប​កើត​ហើយ​ព្រោះ​កម្ម កំណត់​ថា រូប​កើត​ហើយ​ព្រោះ​អាហារ​ កំណត់​ថា រូប​អាស្រ័យ​នូវ​មហាភូតរូប ៤ កំណត់​ថា រូប​កើត​ឡើង​ហើយ​ កំណត់​ថា រូប​តាំង​ឡើង​ហើយ កំណត់​ថា រូប​ដែល​មិនទាន់​មាន មាន​ហើយ ដែល​មាន​ហើយ បែរជា​នឹង​មិន​មាន​វិញ​ កំណត់​នូវ​រូប​ថា មាន​ទីបំផុត កំណត់​ថា រូប​មិន​មាំមួន មិន​ឋិតថេរ មាន​សេចក្ដីប្រែ​ប្រួល​ជា​ធម្មតា​ ​; កំណត់​ថា រូប​មិន​ទៀង ត្រូវ​បច្ច័យ​តាក់តែង កើត​ឡើង​ហើយ​ព្រោះ​អាស្រ័យហេតុ​ មានការ​អស់​ជា​ធម្មតា មានការ​សូន្យ​ជា​ធម្មតា
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637361229803520397
ទៅកាន់ទំព័រ៖