ព្រះត្រៃបិដក ភាគ ៦៩

មាន​ការ​រសាយ​ជា​ធម្មតា មានការ​រលត់​ជា​ធម្មតា កំណត់​នូវ​រូប​ ថា​មិន​ទៀង មិនកំណត់​ថា​ទៀង កំណត់​ថា ជា​ទុក្ខ​ មិនកំណត់​ថា​ជា​សុខ កំណត់​ថា​ជា​អនត្តា មិនកំណត់​ថា​ជា​អត្តា រមែង​នឿយណាយ មិន​ត្រេកអរ​ធុញទ្រាន់​ មិន​រីករាយ រំលត់ មិន​ឲ្យ​កើតឡើង រលាស់​ចោល​ មិន​កាន់​យក កាលកំណត់​ថា មិន​ទៀង​ រមែង​លះបង់​នូវ​និច្ច​សញ្ញា កាលកំណត់​ថា​ជា​ទុក្ខ​ រមែង​លះបង់​នូវ​សុខ​សញ្ញា កាលកំណត់​ថា​ជា​អនត្តា រមែង​លះបង់​នូវ​អត្តសញ្ញា កាល​នឿយណាយ​ រមែង​លះបង់​នូវ​សេចក្ដីរីករាយ កាល​ធុញទ្រាន់ រមែង​លះបង់​នូវ​រាគៈ កាល​រំលត់ រមែង​លះបង់​នូវ​ការ​កើតឡើង​ កាល​រលាស់ចោល រមែង​លះបង់​នូវ​សេចក្ដី​ប្រកាន់​មាំ​ បុគ្គល​កំណត់​នូវ​រូប​ខាងក្រៅ ដោយ​ប្រការ​យ៉ាងនេះ​ឯង។
 [១៦៤​] បុគ្គល​កំណត់​នូវ​សំឡេង​ខាងក្រៅ តើ​ដូចម្ដេច។ បុគ្គល​កំណត់​ថា សំឡេង​កើត​ហើយ ព្រោះ​អវិជ្ជា។បេ។ កំណត់​ថា សំឡេង​អាស្រ័យ​នូវ​មហាភូតរូប ៤ កំណត់​ថា សំឡេង​កើតឡើង​ហើយ កំណត់​ថា​ សំឡេង​តាំង​ឡើង​ហើយ កំណត់​ថា សំឡេង​ដែល​មិនទាន់​មាន​ មាន​ហើយ ដែល​មាន​ហើយ បែរជា​នឹង​មិន​មាន​វិញ កំណត់​នូវ​សំឡេង​ថា មាន​ទីបំផុត កំណត់​ថា​ សំឡេង​មិន​មាំមួន មិន​ឋិតថេរ មាន​សេចក្ដីប្រែ​ប្រួល​ជា​ធម្មតា កំណត់​ថា សំឡេង​មិន​ទៀង
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 637361230161379198
ទៅកាន់ទំព័រ៖