ព្រះត្រៃបិដក ភាគ ៦៩
ត្រូវបច្ច័យតាក់តែង កើតឡើងហើយព្រោះអាស្រ័យហេតុ មានការអស់ជាធម្មតា មានការសូន្យជាធម្មតា មានការរសាយជាធម្មតា មានការរលត់ជាធម្មតា កំណត់នូវសំឡេងថា មិនទៀង។បេ។ បុគ្គលកំណត់នូវសំឡេងខាងក្រៅ ដោយប្រការយ៉ាងនេះឯង។
បុគ្គលកំណត់នូវក្លិនខាងក្រៅ តើដូចម្ដេច។ បុគ្គលកំណត់ថា ក្លិនកើតហើយ ព្រោះអវិជ្ជា កំណត់ថា ក្លិនកើតហើយ ព្រោះតណ្ហា។បេ។ បុគ្គលកំណត់នូវក្លិនខាងក្រៅ ដោយប្រការយ៉ាងនេះឯង។
បុគ្គលកំណត់នូវរសខាងក្រៅ តើដូចម្ដេច។ បុគ្គលកំណត់ថា រសកើតហើយ ព្រោះអវិជ្ជា កំណត់ថា រសកើតហើយ ព្រោះតណ្ហា។បេ។ បុគ្គលកំណត់នូវរសខាងក្រៅ ដោយប្រការយ៉ាងនេះឯង។
បុគ្គលកំណត់នូវផ្សព្វខាងក្រៅ តើដូចម្ដេច។ បុគ្គលកំណត់ថា ផ្សព្វកើតហើយ ព្រោះអវិជ្ជា កំណត់ថា ផ្សព្វកើតហើយ ព្រោះតណ្ហា កំណត់ថា ផ្សព្វកើតហើយ ព្រោះកម្ម កំណត់ថា ផ្សព្វកើតហើយ ព្រោះអាហារ កំណត់ថា ផ្សព្វកើតឡើងហើយ កំណត់ថា ផ្សព្វតាំងឡើងហើយ។បេ។ បុគ្គលកំណត់នូវផ្សព្វខាងក្រៅ ដោយប្រការយ៉ាងនេះឯង។
ID: 637361230627689603
ទៅកាន់ទំព័រ៖