ព្រះត្រៃបិដក ភាគ ៦៩

 បុគ្គល​កំណត់​នូវ​ធម៌​(១) ខាងក្រៅ តើ​ដូចម្ដេច។ បុគ្គល​កំណត់​ថា ធម៌​កើត​ហើយ ព្រោះ​អវិជ្ជា កំណត់​ថា ធម៌​កើត​ហើយ​ ព្រោះ​តណ្ហា កំណត់​ថា ធម៌​កើត​ហើយ​ព្រោះ​កម្ម កំណត់​ថា ធម៌​កើត​ហើយ​ព្រោះ​អាហារ កំណត់​ថា​ ធម៌​កើតឡើង​ហើយ កំណត់​ថា ធម៌​តាំង​ឡើង​ហើយ កំណត់​ថា ធម៌​ដែល​មិនទាន់​មាន មាន​ហើយ ដែល​មាន​ហើយ​ បែរជា​នឹង​មិន​មាន​វិញ កំណត់​នូវ​ធម៌​ថា មាន​ទីបំផុត កំណត់​ថា ធម៌​មិន​មាំមួន មិន​ឋិតថេរ​ មាន​សេចក្ដីប្រែ​ប្រួល​ជា​ធម្មតា កំណត់​ថា ធម៌​មិន​ទៀង ត្រូវ​បច្ច័យ​តាក់តែង កើតឡើង​ហើយ ព្រោះ​អាស្រ័យហេតុ មានការ​អស់​ជា​ធម្មតា​ មានការ​សូន្យ​ជា​ធម្មតា មានការ​រសាយ​ជា​ធម្មតា​ មានការ​រលត់​ជា​ធម្មតា កំណត់​នូវ​ធម៌​ថា មិន​ទៀង មិនកំណត់​ថា​ទៀង កំណត់​ថា​ជា​ទុក្ខ មិនកំណត់​ថា​ជា​សុខ​ កំណត់​ថា​ជា​អនត្តា មិនកំណត់​ថា​ជា​អត្តា រមែង​នឿយណាយ មិន​ត្រេកអរ​ ធុញទ្រាន់ មិន​រីករាយ រំលត់ មិន​ឲ្យ​កើតឡើង រមែង​រលាស់​ចោល​ មិន​កាន់​យក កាលកំណត់ ថា​មិន​ទៀង រមែង​លះបង់​នូវ​និច្ច​សញ្ញា កាលកំណត់​ថា​ជា​ទុក្ខ រមែង​លះបង់​នូវ​សុខ​សញ្ញា​ កាលកំណត់​ថា​ជា​អនត្តា រមែង​លះបង់​នូវ​អត្តសញ្ញា កាល​នឿយណាយ រមែង​លះបង់​នូវ​សេចក្ដីរីករាយ​ កាល​ធុញទ្រាន់ រមែង​លះបង់​នូវ​រាគៈ កាល​រំលត់​
(១) ពាក្យ​ថា ធម៌​ ក្នុង​ទីនេះ បាន​ដល់ អរូបក្ខន្ធ ៣ គឺ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១។ អដ្ឋកថា។
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 637361231107908471
ទៅកាន់ទំព័រ៖