ព្រះត្រៃបិដក ភាគ ៦៩

ភាព​នៃ​វិបាក​មនោវិញ្ញាណ​ធាតុ ឡើង​កាន់​អារម្មណ៍​ក្នុង​រូប​ទាំងឡាយ​ ឈ្មោះថា​វិញ្ញាណ​ចរិយា អា​វជ្ជ​នកិ​រិយា ជា​អព្យាក្រឹត ដើម្បី​ប្រយោជន៍​ដល់​ការ​ស្ដាប់ (នូវ​សំឡេង​) ក្នុង​សំឡេង​ទាំងឡាយ ឈ្មោះថា​វិញ្ញាណ​ចរិយា សោតវិញ្ញាណ​ មាន​អត្ថ​ថា​សម្រាប់​ឮ (នូវ​សំឡេង​) ក្នុង​សំឡេង​ទាំងឡាយ ឈ្មោះថា​វិញ្ញាណ​ចរិយា​ វិបាក​មនោ​ធាតុ សម្រាប់​ឡើង (កាន់​អារម្មណ៍​) ព្រោះ​ភាព​នៃ​អារម្មណ៍​ដែល​បុគ្គល​ឮ ក្នុង​សំឡេង​ទាំងឡាយ ឈ្មោះថា​វិញ្ញាណ​ចរិយា វិបាក​មនោវិញ្ញាណ​ធាតុ ព្រោះ​ភាព​នៃ​វិបាក​មនោវិញ្ញាណ​ធាតុ​ ឡើង​កាន់​អារម្មណ៍ ក្នុង​សំឡេង​ទាំងឡាយ ឈ្មោះថា​វិញ្ញាណ​ចរិយា អា​វជ្ជ​នកិ​រិយា ជា​អព្យាក្រឹត​ ដើម្បី​ប្រយោជន៍​ដល់​ការ​ហិត​ (នូវ​ក្លិន​) ក្នុង​ក្លិន​ទាំងឡាយ ឈ្មោះថា​វិញ្ញាណ​ចរិយា​ ឃានវិញ្ញាណ មាន​អត្ថ​ថា​សម្រាប់​ហិតក្លិន ក្នុង​ក្លិន​ទាំងឡាយ ឈ្មោះថា​វិញ្ញាណ​ចរិយា​ វិបាក​មនោ​ធាតុ សម្រាប់​ឡើង (កាន់​អារម្មណ៍​) ព្រោះ​ភាព​នៃ​អារម្មណ៍​ដែល​បុគ្គល​ហិត ក្នុង​ក្លិន​ទាំងឡាយ​ ឈ្មោះថា​វិញ្ញាណ​ចរិយា វិបាក​មនោវិញ្ញាណ​ធាតុ ព្រោះ​ភាព​នៃ​វិបាក​មនោវិញ្ញាណ​ធាតុ ឡើង​កាន់​អារម្មណ៍​ ក្នុង​ក្លិន​ទាំងឡាយ ឈ្មោះថា​វិញ្ញាណ​ចរិយា អា​វជ្ជ​នកិ​រិយា ជា​អព្យាក្រឹត​ ដើម្បី​ប្រយោជន៍​ដល់​ការ​លិទ្ធ​ភ្លក្ស (នូវ​រស​) ក្នុង​រស​ទាំងឡាយ​ ឈ្មោះថា​វិញ្ញាណ​ចរិយា​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637361231848785232
ទៅកាន់ទំព័រ៖