ព្រះត្រៃបិដក ភាគ ៦៩
អត្ថនៃការចាក់ធ្លុះ នូវការធ្វើឲ្យជាក់ច្បាស់ជរាមរណនិរោធ ត្រូវដឹងច្បាស់ អត្ថនៃការចាក់ធ្លុះនូវការចម្រើនជរាមរណនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់។
[១៣] ទុក្ខ បុគ្គលត្រូវដឹងច្បាស់ ទុក្ខសមុទ័យ ត្រូវដឹងច្បាស់ ទុក្ខនិរោធ ត្រូវដឹងច្បាស់ ទុក្ខសមុទយនិរោធ ត្រូវដឹងច្បាស់ ទុក្ខឆន្ទរាគនិរោធ ត្រូវដឹងច្បាស់ ទុក្ខស្សាទៈ ត្រូវដឹងច្បាស់ ទុក្ខាទីនវៈ ត្រូវដឹងច្បាស់ ទុក្ខនិស្សរណៈ ត្រូវដឹងច្បាស់ រូប ត្រូវដឹងច្បាស់ រូបសមុទ័យ ត្រូវដឹងច្បាស់ រូបនិរោធ ត្រូវដឹងច្បាស់ រូបសមុទ័យនិរោធ ត្រូវដឹងច្បាស់ រូបឆន្ទរាគនិរោធ ត្រូវដឹងច្បាស់ រូបស្សាទៈ ត្រូវដឹងច្បាស់ រូបាទីនវៈ ត្រូវដឹងច្បាស់ រូបនិស្សរណៈ ត្រូវដឹងច្បាស់ វេទនាត្រូវដឹងច្បាស់។បេ។ សញ្ញា ត្រូវដឹងច្បាស់ សង្ខារទាំងឡាយ ត្រូវដឹងច្បាស់ វិញ្ញាណ ត្រូវដឹងច្បាស់ ចក្ខុ។បេ។ ជរាមរណៈ ត្រូវដឹងច្បាស់ ជរាមរណៈសមុទ័យ ត្រូវដឹងច្បាស់ ជរាមរណនិរោធ ត្រូវដឹងច្បាស់
ID: 637358691198187160
ទៅកាន់ទំព័រ៖