ព្រះត្រៃបិដក ភាគ ៦៩
ជិវ្ហាវិញ្ញាណ មានអត្ថថាសម្រាប់លិទ្ធភ្លក្សនូវរសទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា វិបាកមនោធាតុ សម្រាប់ឡើង (កាន់អារម្មណ៍) ព្រោះភាពនៃអារម្មណ៍ដែលបុគ្គលលិទ្ធភ្លក្សនូវរសទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា វិបាកមនោវិញ្ញាណធាតុ ព្រោះភាពនៃវិបាកមនោវិញ្ញាណធាតុ ឡើង (កាន់អារម្មណ៍) ក្នុងរសទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការប៉ះពាល់ក្នុងផ្សព្វទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា កាយវិញ្ញាណ មានអត្ថថាសម្រាប់ពាល់ត្រូវ (នូវផ្សព្វ) ក្នុងផ្សព្វទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា វិបាកមនោធាតុ សម្រាប់ឡើង (កាន់អារម្មណ៍) ព្រោះភាពនៃអារម្មណ៍ដែលបុគ្គលពាល់ត្រូវក្នុងផ្សព្វទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា ; វិបាកមនោវិញ្ញាណធាតុ ព្រោះភាពនៃវិបាកមនោធាតុ ឡើងកាន់អារម្មណ៍ក្នុងផ្សព្វទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការដឹងច្បាស់ (នូវធម៌) ក្នុងធម៌ទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា មនោវិញ្ញាណធាតុ មានអត្ថថាសម្រាប់ដឹងច្បាស់ក្នុងធម៌ទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា វិបាកមនោធាតុ សម្រាប់ឡើង (កាន់អារម្មណ៍) ព្រោះភាពនៃអារម្មណ៍ដែលបុគ្គលដឹងច្បាស់ក្នុងធម៌ទាំងឡាយ ឈ្មោះថាវិញ្ញាណចរិយា វិបាកមនោវិញ្ញាណធាតុ
ID: 637361232202269018
ទៅកាន់ទំព័រ៖