ព្រះត្រៃបិដក ភាគ ៦៩
ព្រោះភាពនៃវិបាកមនោវិញ្ញាណធាតុ ឡើងកាន់អារម្មណ៍ក្នុងធម៌ទាំងឡាយ ឈ្មោះថា វិញ្ញាណចរិយា។
[១៦៦] សំនួរត្រង់ពាក្យថា វិញ្ញាណចរិយា តើវិញ្ញាណចរិយា ដោយអត្ថដូចម្ដេច។ ធម្មជាតិណា មិនមានរាគៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា មិនមានទោសៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណាមិនមានមោហៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា មិនមានមានះ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណាមិនមានទិដ្ឋិ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា មិនមានឧទ្ធច្ចៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណាមិនមានវិចិកិច្ឆា រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា មិនមានអនុស័យ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាករាគៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា បា្រសចាកទោសៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកមោហៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា
ID: 637361431679977548
ទៅកាន់ទំព័រ៖