ព្រះត្រៃបិដក ភាគ ៦៩

ធម្មជាតិ​ណា ប្រាសចាក​មានះ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ​ ឈ្មោះថា​វិញ្ញាណ​ចរិយា ធម្មជាតិ​ណា ប្រាសចាក​ទិដ្ឋិ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ ឈ្មោះថា​វិញ្ញាណ​ចរិយា ធម្មជាតិ​ណា​ ប្រាសចាក​ឧទ្ធច្ចៈ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ ឈ្មោះថា​វិញ្ញាណ​ចរិយា ធម្មជាតិ​ណា​ ប្រាសចាក​វិចិកិច្ឆា រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ ឈ្មោះថា​វិញ្ញាណ​ចរិយា ធម្មជាតិ​ណា​ ប្រាសចាក​អនុស័យ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ ឈ្មោះថា​វិញ្ញាណ​ចរិយា ធម្មជាតិ​ណា​ ប្រាសចាក​កម្ម​ជាកុសល រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ ឈ្មោះថា​វិញ្ញាណ​ចរិយា ធម្មជាតិ​ណា​ ប្រាសចាក​កម្ម ជា​អកុសល​ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ ឈ្មោះថា​វិញ្ញាណ​ចរិយា​ ធម្មជាតិ​ណា ប្រាសចាក​កម្ម ប្រកបដោយ​ទោស រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ ឈ្មោះថា​វិញ្ញាណ​ចរិយា​ ធម្មជាតិ​ណា ប្រាសចាក​កម្ម​មិន​មានទោស រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ ឈ្មោះថា​វិញ្ញាណ​ចរិយា​ ធម្មជាតិ​ណា ប្រាសចាក​កម្ម​ខ្មៅ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ ឈ្មោះថា​វិញ្ញាណ​ចរិយា​ ធម្មជាតិ​ណា ប្រាស​ចា​កកម្ម​ស រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ ឈ្មោះថា​វិញ្ញាណ​ចរិយា​ ធម្មជាតិ​ណា ប្រាសចាក​កម្ម​ដែល​ចំរើន​ដោយ​សេចក្ដីសុខ​ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ ឈ្មោះថា​វិញ្ញាណ​ចរិយា
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 637361431964388922
ទៅកាន់ទំព័រ៖