ព្រះត្រៃបិដក ភាគ ៦៩
ធម្មជាតិណា ប្រាសចាកកម្មដែលចំរើនដោយសេចក្ដីទុក្ខ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកកម្មមានផលជាសុខ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកកម្មមានផលជាទុក្ខ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ធម្មជាតិណា រមែងប្រព្រឹត្តទៅក្នុងអារម្មណ៍ដែលខ្លួនដឹង ធម្មជាតិនោះ ឈ្មោះថាវិញ្ញាណចរិយា ចរិយារបស់វិញ្ញាណ មានសភាពយ៉ាងនេះ ហេតុនោះ ឈ្មោះថាវិញ្ញាណចរិយា ចិត្តនេះបរិសុទ្ធជាប្រក្រតី ដោយអត្ថថាមិនមានកិលេស ហេតុនោះ ឈ្មោះថាវិញ្ញាណចរិយា នេះ វិញ្ញាណចរិយា។
[១៦៧] អញ្ញាណចរិយា តើដូចម្ដេច។ អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ទុះទៅ ឬលឿនទៅ របស់រាគៈ ក្នុងរូបទាំងឡាយ ជាទីពេញចិត្ត ឈ្មោះថាវិញ្ញាណចរិយា ការស្ទុះទៅរបស់រាគៈ ឈ្មោះថាអញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ទុះទៅរបស់ទោសៈ ក្នុងរូបទាំងឡាយមិនជាទីពេញចិត្ត ឈ្មោះថាវិញ្ញាណចរិយា ការស្ទុះទៅរបស់ទោសៈ ឈ្មោះថាអញ្ញាណចរិយា
ID: 637361432300214008
ទៅកាន់ទំព័រ៖