ព្រះត្រៃបិដក ភាគ ៦៩

អា​វជ្ជ​នកិ​រិយា​ ជា​អព្យាក្រឹត ដើម្បី​ប្រយោជន៍​ដល់​ការ​ស្ទុះ​ទៅ របស់​មោហៈ​ ក្នុង​វត្ថុ​មិន​គួរ​ក្រឡេក​មើល ដោយហេតុ​ទាំងពីរ​នោះ ឈ្មោះថា​វិញ្ញាណ​ចរិយា ការ​ស្ទុះ​ទៅ​ របស់​មោហៈ ឈ្មោះថា​អញ្ញាណ​ចរិយា អា​វជ្ជ​នកិ​រិយា ជា​អ្យា​ក្រឹត​ ដើម្បី​ប្រយោជន៍​ដល់​ការ​ស្ទុះ​ទៅ របស់​មានះ​ជា​គ្រឿង​ចាក់ស្រែះ​ ឈ្មោះថា​វិញ្ញាណ​ចរិយា ការ​ស្ទុះ​ទៅ​របស់​មានះ ឈ្មោះថា​អញ្ញាណ​ចរិយា អា​វជ្ជ​នកិ​រិយា ជា​អព្យាក្រឹត​ ដើម្បី​ប្រយោជន៍​ដល់​ការ​ស្ទុះ​ទៅ​នៃ​ទិដ្ឋិ ជា​កិលេស​ស្ទាប​អង្អែល ឈ្មោះថា​វិញ្ញាណ​ចរិយា ការ​ស្ទុះ​ទៅ​របស់​ទិដ្ឋិ​ ឈ្មោះ​ថា​អញ្ញា​ណចរិយា អា​វជ្ជ​នកិ​រិយា ជា​អព្យាក្រឹត ដើម្បី​ប្រយោជន៍​ដល់​ការ​ស្ទុះ​ទៅ​ របស់​ឧទ្ធច្ចៈ​ដែល​រវើរវាយ ឈ្មោះថា​វិញ្ញាណ​ចរិយា ការ​ស្ទុះ​ទៅ​របស់​ឧទ្ធច្ចៈ ឈ្មោះថា​អញ្ញាណ​ចរិយា​ អា​វជ្ជ​នកិ​រិយា ជា​អព្យាក្រឹត ដើម្បី​ប្រយោជន៍​ដល់​ការ​ស្ទុះ​ទៅ​របស់​វិចិកិច្ឆា ដែល​ដល់​នូវ​សេចក្ដី​មិន​ដាច់ស្រេច ឈ្មោះថា​វិញ្ញាណ​ចរិយា ការ​ស្ទុះ​ទៅ​របស់​វិចិកិច្ឆា​ ឈ្មោះថា​អញ្ញាណ​ចរិយា អា​វជ្ជ​នកិ​រិយា ជា​អព្យាក្រឹត ដើម្បី​ប្រយោជន៍​ដល់​ការ​ស្ទុះ​ទៅ​របស់​អនុស័យ​ដែល​មាន​កំឡាំង
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 637361432613535818
ទៅកាន់ទំព័រ៖