ព្រះត្រៃបិដក ភាគ ៦៩

ឈ្មោះថា​វិញ្ញាណ​ចរិយា​ ការ​ស្ទុះ​ទៅ​របស់​អនុស័យ ឈ្មោះថា​អញ្ញាណ​ចរិយា អា​វជ្ជ​នកិ​រិយា ជា​អព្យាក្រឹត ដើម្បី​ប្រយោជន៍​ដល់​ការ​ស្ទុះ​ទៅ​របស់​រាគៈ​ ក្នុង​សំឡេង​ទាំង​ឡាយ ជាទី​ពេញចិត្ត។បេ។ ក្នុង​ក្លិន​ទាំងឡាយ​ជាទី​ពេញចិត្ត​ ក្នុង​រស​ទាំងឡាយ​ជាទី​ពេញ​ចិត្ត ក្នុង​ផ្សព្វ​ទាំងឡាយ​ជាទី​ពេញចិត្ត​ ក្នុង​ធម្មារម្មណ៍​ទាំងឡាយ ជាទី​ពេញចិត្ត ឈ្មោះថា​វិញ្ញាណ​ចរិយា ការ​ស្ទុះ​ទៅ​របស់​រាគៈ ឈ្មោះថា​អញ្ញាណ​ចរិយា​ អា​វជ្ជ​នកិ​រិយា ជា​អព្យាក្រឹត ដើម្បី​ប្រយោជន៍​ដល់​ការ​ស្ទុះ​ទៅ​របស់​ទោសៈ​ ក្នុង​ធម្មារម្មណ៍​ទាំងឡាយ​មិនជា​ទី​ពេញចិត្ត​ ឈ្មោះថា​វិញ្ញាណ​ចរិយា ការ​ស្ទុះ​ទៅ​របស់​ទោសៈ​ ឈ្មោះថា​អញ្ញាណ​ចរិយា​ អា​វជ្ជ​នចរិយា​ ជា​អព្យាក្រឹត ដើម្បី​ប្រយោជន៍​ដល់​ការ​ស្ទុះ​ទៅ​របស់​មោហៈ​ ក្នុង​វត្ថុ​មិន​គួរ​ក្រឡេក​មើល​ដោយហេតុ​ទាំងពីរ​នោះ​ ឈ្មោះថា​វិញ្ញាណ​ចរិយា ការ​ស្ទុះ​ទៅ​របស់​មោហៈ ឈ្មោះថា​អញ្ញាណ​ចរិយា អា​វជ្ជ​នកិ​រិយា ជា​អព្យាក្រឹត​ ដើម្បី​ប្រយោជន៍​ដល់​ការ​ស្ទុះ​ទៅ​របស់​ទិដ្ឋិ ជា​ធម្មជាតិ​ស្ទាបអង្អែល ឈ្មោះថា​វិញ្ញាណ​ចរិយា​ ការ​ស្ទុះ​ទៅ​របស់​ទិដ្ឋិ ឈ្មោះថា​អញ្ញាណ​ចរិយា​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637361432899197451
ទៅកាន់ទំព័រ៖