ព្រះត្រៃបិដក ភាគ ៦៩
អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ទុះទៅរបស់ឧទ្ធច្ចៈ ជាកិលេសរវើរវាយ ឈ្មោះថាវិញ្ញាណចរិយា ការស្ទុះទៅរបស់ឧទ្ធច្ចៈ ឈ្មោះថាអញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ទុះទៅរបស់វិចិកិច្ឆា ដែលដល់នូវសេចក្ដីមិនដាច់ស្រេច ឈ្មោះថាវិញ្ញាណចរិយា ការស្ទុះទៅរបស់វិចិកិច្ឆា ឈ្មោះថាអញ្ញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ការស្ទុះទៅរបស់អនុស័យដែលមានកំឡាំង ឈ្មោះថាវិញ្ញាណចរិយា ការស្ទុះទៅរបស់អនុស័យ ឈ្មោះថា អញ្ញាណចរិយា។
[១៦៨] សំនួរត្រង់ពាក្យថា អញ្ញាណចរិយា តើអញ្ញាណចរិយា ដោយអត្ថថាដូចម្ដេច។ ធម្មជាតិណា ប្រកបដោយរាគៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបដោយទោសៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបដោយមោហៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបដោយមានះ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបដោយទិដ្ឋិ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណាប្រកបដោយឧទ្ធច្ចៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបដោយវិចិកិច្ឆា រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបដោយអនុស័យ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា
ID: 637361433253305790
ទៅកាន់ទំព័រ៖