ព្រះត្រៃបិដក ភាគ ៦៩

ធម្មជាតិ​ណា​ ប្រកប​ព្រម​ដោយ​រាគៈ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ​ ឈ្មោះថា អញ្ញាណ​ចរិយា ធម្មជាតិ​ណា ប្រកប​ព្រមដោយ​ទោសៈ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ​ ឈ្មោះថា​អញ្ញាណ​ចរិយា ធម្មជាតិ​ណា ប្រកប​ព្រមដោយ​មោហៈ​ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ​ ឈ្មោះថា​អញ្ញាណ​ចរិយា ធម្មជាតិ​ណា ប្រកប​ព្រមដោយ​មានះ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ ឈ្មោះថា អញ្ញាណ​ចរិយា ធម្មជាតិ​ណា​ ប្រកប​ព្រមដោយ​ទិដ្ឋិ រមែង​ប្រព្រឹត្ត​ទៅ ធម្មជាតិ​នោះ​ ឈ្មោះថា អញ្ញាណ​ចរិយា ធម្មជាតិ​ណា ប្រកប​ព្រមដោយ​ឧទ្ធច្ចៈ រមែង​ប្រព្រឹត្តទៅ​ ធម្មជាតិ​នោះ ឈ្មោះថា​អញ្ញាណ​ចរិយា ធម្មជាតិ​ណា ប្រកប​ព្រមដោយ​វិចិកិច្ឆា រមែង​ប្រព្រឹត្តទៅ​ ធម្មជាតិ​នោះ ឈ្មោះថា អញ្ញាណ​ចរិយា ធម្មជាតិ​ណា​ប្រកប​ព្រមដោយ​អនុស័យ​ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ ឈ្មោះថា​អញ្ញាណ​ចរិយា ធម្មជាតិ​ណា ប្រាសចាក​កម្ម​ជាកុសល​ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ ឈ្មោះថា​អញ្ញាណ​ចរិយា ធម្មជាតិ​ណា ប្រកប​ព្រមដោយ​កម្ម​ជាអកុសល​ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ ឈ្មោះថា​អញ្ញាណ​ចរិយា ធម្មជាតិ​ណា ប្រកប​ព្រមដោយ​កម្ម​មានទោស រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ​ ឈ្មោះថា​អញ្ញាណ​ចរិយា ធម្មជាតិ​ណា ប្រាសចាក​កម្ម​មិន​មានទោស រមែង​ប្រព្រឹត្តទៅ​ ធម្មជាតិ​នោះ ឈ្មោះថា​អញ្ញាណ​ចរិយា​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 637361433549594166
ទៅកាន់ទំព័រ៖