ព្រះត្រៃបិដក ភាគ ៦៩
ធម្មជាតិណា ប្រកបព្រមដោយកម្មខ្មៅ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកកម្មស រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកកម្មដែលចំរើនដោយសេចក្ដីសុខ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបព្រមដោយកម្មដែលចំរើនដោយសេចក្ដីទុក្ខ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រាសចាកកម្មមានផលជាសុខ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា ប្រកបព្រមដោយកម្មមានផលជាទុក្ខ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ធម្មជាតិណា រមែងប្រព្រឹត្តទៅក្នុងហេតុដែលខ្លួនមិនដឹង ធម្មជាតិនោះ ឈ្មោះថាអញ្ញាណចរិយា ចរិយារបស់អញ្ញាណៈ (សេចក្ដីមិនដឹង) មានសភាពយ៉ាងនេះ ហេតុនោះ ឈ្មោះថា អញ្ញាណចរិយា នេះឈ្មោះថា អញ្ញាណចរិយា។
[១៦៩] ញាណចរិយា តើដូចម្ដេច។ អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់អនិច្ចានុបស្សនា (ការពិចារណាឃើញថាមិនទៀង)
ID: 637361433919798397
ទៅកាន់ទំព័រ៖