ព្រះត្រៃបិដក ភាគ ៦៩
ឈ្មោះថា វិញ្ញាណចរិយា តួអនិច្ចានុបស្សនា ឈ្មោះថាញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់ទុក្ខានុបស្សនា (ការពិចារណាឃើញថាជាទុក្ខ) ឈ្មោះថាវិញ្ញាណចរិយា តួទុក្ខានុបស្សនា ឈ្មោះថាញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់អនត្តានុបស្សនា (ការពិចារណាឃើញថាជាអនត្តា) ឈ្មោះថាវិញ្ញាណចរិយា តួអនត្តានុបស្សនា ឈ្មោះថាញាណចរិយា អាវជ្ជនកិរិយា ជាអព្យាក្រឹត ដើម្បីប្រយោជន៍ដល់និព្វិទានុបស្សនា (ការពិចារណាឃើញថាគួរនឿយណាយ)។បេ។ ដើម្បីប្រយោជន៍ដល់វិរាគានុបស្សនា (ការពិចារណាឃើញថាប្រាសចាករាគៈ) ដើម្បីប្រយោជន៍ដល់និរោធានុបស្សនា (ការពិចារណាឃើញនូវការរលត់) ដើម្បីប្រយោជន៍ដល់បដិនិស្សគ្គានុបស្សនា (ការពិចារណាឃើញថាគួររលាស់ចេញ) ដើម្បីប្រយោជន៍ដល់ខយានុបស្សនា (ការពិចារណាឃើញនូវការអស់) ដើម្បីប្រយោជន៍ដល់វយានុបស្សនា (ការពិចារណាឃើញនូវការសូន្យ) ដើម្បីប្រយោជន៍ដល់វិបរិណាមានុបស្សនា (ការពិចារណាឃើញនូវការប្រែប្រួល) ដើម្បីប្រយោជន៍ដល់អនិមិត្តានុបស្សនា (ការពិចារណាឃើញថាសង្ខារមិនមានកំណត់) ដើម្បីប្រយោជន៍ដល់អប្បណិហិតានុបស្សនា (ការពិចារណាឃើញថាសង្ខារមិនមានទីតំកល់មាំ) ដើម្បីប្រយោជន៍ដល់សុញ្ញតានុបស្សនា (ការពិចារណាឃើញថាសង្ខារសូន្យ) ដើម្បីប្រយោជន៍ដល់អធិប្បញ្ញាធម្មានុបស្សនា (ការពិចារណានូវធម៌ដោយបញ្ញាដ៏ក្រៃលែង) ដើម្បីប្រយោជន៍ដល់យថាភូតញ្ញាណទស្សនៈ
ID: 637361434223431471
ទៅកាន់ទំព័រ៖