ព្រះត្រៃបិដក ភាគ ៦៩
(ការឃើញដោយញាណតាមសេចក្ដីពិត) ដើម្បីប្រយោជន៍ដល់អាទីនវានុបស្សនា (ការពិចារណាឃើញថាជាទោស) ដើម្បីប្រយោជន៍ដល់បដិសង្ខានុបស្សនា (ការពិចារណាឃើញដោយឧបាយបញ្ញា) ឈ្មោះថាវិញ្ញាណចរិយា តួបដិសង្ខានុបស្សនា ឈ្មោះថាញាណចរិយា វិវដ្ដនានុបស្សនា ឈ្មោះថាញាណចរិយា សោតាបត្តិមគ្គ ឈ្មោះថាញាណចរិយា សោតាបត្តិផលសមាបត្តិ ឈ្មោះថាញាណចរិយា សកទាគាមិមគ្គ ឈ្មោះថាញាណចរិយា សកទាគាមិផលសមាបត្តិ ឈ្មោះថាញាណចរិយា អនាគាមិមគ្គ ឈ្មោះថា ញាណចរិយា អនាគាមិផលសមាបត្តិ ឈ្មោះថា ញាណចរិយា អរហត្តមគ្គ ឈ្មោះថា ញាណចរិយា អរហត្តផលសមាបត្តិ ឈ្មោះថា ញាណចរិយា។
[១៧០] សំនួរត្រង់ពាក្យថា ញាណចរិយា តើញាណចរិយា ដោយអត្ថដូចម្ដេច។ ធម្មជាតិណា មិនមានរាគៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាញាណចរិយា ធម្មជាតិណា មិនមានទោសៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាញាណចរិយា។បេ។ ធម្មជាតិណា មិនមានអនុស័យ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាញាណចរិយា ធម្មជាតិណា ប្រាសចាករាគៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាញាណចរិយា ធម្មជាតិណា ប្រាសចាកទោសៈ រមែងប្រព្រឹត្តទៅ ធម្មជាតិនោះ ឈ្មោះថាញាណចរិយា
ID: 637361434591760400
ទៅកាន់ទំព័រ៖