ព្រះត្រៃបិដក ភាគ ៦៩

ធម្មជាតិ​ណា​ ប្រាសចាក​មោហៈ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ ឈ្មោះថា​ញាណ​ចរិយា ធម្មជាតិ​ណា​ ប្រាសចាក​មានះ។បេ។ ធម្មជាតិ​ណា ប្រាសចាក​ទិដ្ឋិ ប្រាសចាក​ឧទ្ធច្ចៈ ប្រាសចាក​វិចិកិច្ឆា​ ប្រាសចាក​អនុស័យ ប្រកប​ព្រមដោយ​កម្ម​ជាកុសល ប្រាសចាក​កម្ម​ជាអកុសល​ ប្រាសចាក​កម្ម​មានទោស ប្រកប​ព្រមដោយ​កម្ម​មិន​មានទោស ប្រាសចាក​កម្ម​ខ្មៅ​ ប្រកប​ព្រម​ដោ​យក​ម្មស ប្រកប​ព្រមដោយ​កម្ម​ដែល​ចំរើន​ដោយ​សេចក្ដីសុខ ប្រាសចាក​កម្ម​ដែល​ចំរើន​ដោយ​សេចក្ដីទុក្ខ​ ប្រកប​ព្រមដោយ​កម្ម​មានផល​ជា​សុខ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ ឈ្មោះថា​ញាណ​ចរិយា​ ធម្មជាតិ​ណា ប្រាសចាក​កម្ម​មានផល​ជា​ទុក្ខ រមែង​ប្រព្រឹត្តទៅ ធម្មជាតិ​នោះ ឈ្មោះថា​ញាណ​ចរិយា​ ធម្មជាតិ​ណា ប្រព្រឹត្តទៅ​ក្នុង​ញាណ ធម្មជាតិ​នោះ ឈ្មោះថា​ញាណ​ចរិយា ចរិយា​របស់​ញាណ​ មាន​សភាព​យ៉ាងនេះ ហេតុ​នោះ ឈ្មោះថា​ញាណ​ចរិយា នេះ ឈ្មោះថា​ញាណ​ចរិយា។ វិញ្ញាណ​ចរិយា​ អញ្ញាណ​ចរិយា ញាណ​ចរិយា (យ៉ាងនេះ​ឯង​)។ ដែល​ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ​ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ​ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​កំណត់​នូវ​ចរិយា ឈ្មោះថា​ចរិយា​នានត្ត​ញ្ញាណ។
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 637361434874297406
ទៅកាន់ទំព័រ៖