ព្រះត្រៃបិដក ភាគ ៦៩

 [១៧១​] បញ្ញា​ក្នុង​ការកំណត់​នូវ​ធម៌ ៤ ឈ្មោះថា​ភូមិ​នានត្ត​ញ្ញាណ តើ​ដូចម្ដេច។ ភូមិ​មាន ៤ គឺ​កាមាវចរ​ភូមិ ១ រូបាវចរភូមិ ១ អរូបាវចរភូមិ ១ អបរិ​យាប​ន្ន​ភូមិ ១។
 [១៧២​] កាមាវចរ​ភូមិ តើ​ដូចម្ដេច។ ខាងក្រោម កំណត់​ត្រឹម​អវីចិ​នរក​ជាទីបំផុត ខាងលើ​ កំណត់​ត្រឹម​បរ​និមិ្មត​វសវត្តី​ទេវតា ជាទីបំផុត ខន្ធ ធាតុ អាយតនៈ រូប វេទនា សញ្ញា​ សង្ខារ វិញ្ញាណ​ណា មាន​ក្នុង​ចន្លោះ​នុ៎ះ រង្គាត់​ទៅ​ក្នុង​ចន្លោះ​នុ៎ះ រាប់បញ្ចូល​ក្នុង​ចន្លោះ​នុ៎ះ​ នេះ​ឈ្មោះថា​កាមាវចរ​ភូមិ។
 [១៧៣​] រូបាវចរភូមិ តើ​ដូចម្ដេច។ ខាងក្រោម កំណត់​ត្រឹម​ព្រហ្មលោក​ជាទីបំផុត ខាងលើ​ កំណត់​ត្រឹម​អកនិដ្ឋ​ទេវតា​ជាទីបំផុត ធម៌​ទាំងឡាយ គឺ​ចិត្ត និង​ចេតសិក​ណា របស់​អ្នក​ចូលកាន់​សមាបត្តិ​ក្ដី របស់​អ្នក​កើត​ក្នុង​ព្រហ្មលោក​ក្ដី​ របស់​អ្នកមាន​ធម៌​ជា​គ្រឿង​នៅ​ជា​សុខ​ក្នុង​បច្ចុប្បន្ន​ក្ដី មាន​ក្នុង​ចន្លោះ​នុ៎ះ​ រង្គាត់​ទៅ​ក្នុង​ចន្លោះ​នោះ​ រាប់បញ្ចូល​ក្នុង​ចន្លោះ​នុ៎ះ​ នេះ​ឈ្មោះថា​រូបាវចរភូមិ។
 [១៧៤​] អរូបាវចរភូមិ តើ​ដូចម្ដេច។ ខាងក្រោម កំណត់​ត្រឹម​ពួក​ទេវតា​អ្នក​ចូល​កាន់​អាកាសានញ្ចាយតន​ភព​ជាទីបំផុត​ ខាងលើ កំណត់​ត្រឹម​ពួក​ទេវតា​អ្នក​ចូលកាន់​នេវ​សញ្ញា​នា​សញ្ញា​យត​នភព ជា​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 637361435313260531
ទៅកាន់ទំព័រ៖