ព្រះត្រៃបិដក ភាគ ៦៩

ទីបំផុត​ ធម៌​ទាំងឡាយ គឺ​ចិត្ត និង​ចេតសិក​ណា របស់​អ្នក​ចូលកាន់​សមាបត្តិ​ក្ដី​ របស់​អ្នក​ចូល​ទៅ​កើត​ក្នុង​ព្រហ្មលោក​ក្ដី របស់​អ្នកមាន​ធម៌​ជា​គ្រឿង​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន​ក្ដី មាន​ក្នុង​ចន្លោះ​នុ៎ះ​ រង្គាត់​ទៅ​ក្នុង​ចន្លោះ​នុ៎ះ រាប់បញ្ចូល​ក្នុង​ចន្លោះ​នុ៎ះ នេះ​ឈ្មោះថា​អរូបាវចរភូមិ។
 [១៧៥​] អប​រិយា​បន្ន​ភូមិ តើ​ដូចម្ដេច។ មគ្គ ផល និង​អសង្ខតធាតុ ដែល​មិនបាន​រាប់បញ្ចូល​ (ក្នុង​ភូមិ​នោះ​) នេះ​ឈ្មោះថា​អប​រិយា​បន្ន​ភូមិ​ នេះ​ភូមិ ៤។
 [១៧៦​] ភូមិ ៤ ដទៃទៀត គឺ សតិ​ប្ប​ដ្ឋាន ៤ សម្ម​ប្ប​ធាន ៤ ឥទ្ធិបាទ ៤ ឈាន ៤ អប្ប​មញ្ញា ៤ អរូបាវចរ​សមាបត្តិ ៤ បដិសម្ភិទា ៤ បដិបទា ៤ អារម្មណ៍ ៤ អរិយវង្ស ៤ សង្គហវត្ថុ ៤ ចក្ក ៤ ធម្មបទ ៤ ទាំងនេះ​ឈ្មោះថា​ភូមិ ៤ ដែល​ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា​ ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការកំណត់​នូវ​ធម៌​ ៤ ឈ្មោះថា​ភូមិ​នានត្ត​ញ្ញាណ។
 [១៧៧​] បញ្ញា​ក្នុង​ការកំណត់​នូវ​ធម៌ ៩ ឈ្មោះថា ធម្ម​នានត្ត​ញ្ញាណ តើ​ដូចម្ដេច។ បុគ្គល​កំណត់​នូវ​ធម៌​ទាំងឡាយ​ តើ​ដូចម្ដេច។
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 637361435735345991
ទៅកាន់ទំព័រ៖