ព្រះត្រៃបិដក ភាគ ៦៩

បុគ្គល​កំណត់​នូវ​ពួក​កាមាវចរ​ធម៌​ ថា​ជា​កុសល កំណត់​ថា​ជាអកុសល កំណត់​ថា​ជា​អព្យាក្រឹត​ កំណត់​នូវ​ពួក​រូបាវចរ​ធម៌ ថា​ជា​កុសល​ កំណត់​ថា​ជា​អព្យាក្រឹត កំណត់​នូវ​ពួក​អរូបាវចរ​ធម៌ ថា​ជាកុសល កំណត់​ថា​ជា​អព្យាក្រឹត កំណត់​នូវ​ពួក​អប​រិយា​បន្ន​ធម៌ ថា​ជាកុសល​ កំណត់​ថា​ជា​អព្យាក្រឹត។
 [១៧៨​] បុគ្គល​កំណត់​នូវ​ពួក​កាមាវចរ​ធម៌ ថា​ជាកុសល កំណត់​ថា​ជាអកុសល កំណត់​ថា​ជាកុសល​ កំណត់​ថា​ជា​អព្យាក្រឹត តើ​ដូចម្ដេច។ បុគ្គល​កំណត់​នូវ​កុសលកម្មបថ ១០ ថា​ជាកុសល កំណត់​នូវ​អកុសលកម្មបថ​ ១០ ថា​ជាអកុសល កំណត់​នូវ​រូប​វិបាក និង​កិរិយា​ ថា​ជា​អព្យាក្រឹត បុគ្គល​កំណត់​នូវ​ពួក​កាមាវចរ​ធម៌ ថា​ជាកុសល កំណត់​ថា​ជា​អកុសល កំណត់​ថា​ជា​អព្យាក្រឹត យ៉ាងនេះ​ឯង។
 [១៧៩​] បុគ្គល​កំណត់​នូវ​ពួក​រូបាវចរ​ធម៌ ថា​ជាកុសល កំណត់​ថា​ជា​អព្យាក្រឹត តើ​ដូចម្តេច។ បុគ្គល​កំណត់​នូវ​ឈាន ៤ របស់​ជន​ដែល​ឋិតនៅ​ក្នុង​មនុស្សលោក​នេះ ថា​ជាកុសល កំណត់​នូវ​ឈាន​ ៤ របស់​ជន​ដែល​កើត​ក្នុង​ព្រហ្មលោក​នោះ ថា​ជា​អព្យាក្រឹត បុគ្គល​កំណត់​នូវ​ពួក​រូបាវចរ​ធម៌​ថា​ជាកុសល កំណត់​ថា​ជា​អព្យាក្រឹត យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 637361436128990738
ទៅកាន់ទំព័រ៖