ព្រះត្រៃបិដក ភាគ ៦៩

 [១៨០​] បុគ្គល​កំណត់​នូវ​ពួក​អរូបាវចរ​ធម៌ ថា​ជាកុសល កំណត់​ថា​ជា​អព្យាក្រឹត​ តើ​ដូចម្ដេច។ បុគ្គល​កំណត់​នូវ​អរូបាវចរ​សមាបត្តិ ៤ របស់​ជន​ដែល​ឋិតនៅ​ក្នុង​មនុស្សលោក​នេះ ថា​ជាកុសល កំណត់​នូវ​អរូបាវចរ​សមាបត្តិ​ ៤ របស់​ជន​ដែល​កើត​នៅក្នុង​ព្រហ្មលោក​នោះ ថា​ជា​អព្យាក្រឹត បុគ្គល​កំណត់​នូវ​ពួក​អរូបាវចរ​ធម៌​ ថា​ជាកុសល កំណត់​ថា​ជា​អព្យាក្រឹត យ៉ាងនេះ​ឯង។
 [១៨១​] បុគ្គល​កំណត់​នូវ​ពួក​អប​រិយា​បន្ន​ធម៌​ថា​ជាកុសល កំណត់​ថា​ជា​អព្យាក្រឹត​ តើ​ដូចម្ដេច។ បុគ្គល​កំណត់​នូវ​អរិយមគ្គ ៤ ថា​ជាកុសល កំណត់​នូវ​សាមញ្ញ​ផល ៤ និង​ព្រះនិព្វាន ថា​ជា​អព្យាក្រឹត បុគ្គល​កំណត់​នូវ​ពួក​អប​រិយា​បន្ន​ធម៌​ថា​ជាកុសល​ កំណត់​ថា​ជា​អព្យាក្រឹត យ៉ាងនេះ បុគ្គល​កំណត់​នូវ​ធម៌​ទាំងឡាយ​ យ៉ាងនេះ​ឯង។
 [១៨២​] ធម៌ ៩ មាន​បា​មុ​ជ្ជៈ (សេចក្ដីត្រេកអរ​ទន់​) ជា​មូល​គឺ កាល​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​ថា​មិន​ទៀង​ បា​មុ​ជ្ជៈ​រមែង​កើត កាល​បុគ្គល​មានចិត្ត​រីករាយ​ហើយ បីតិ រមែង​កើត កាល​បុគ្គល​មានចិត្ត​ប្រកបដោយ​បីតិ​ហើយ​ កាយ​រមែង​ស្ងប់ បុគ្គល​អ្នកមាន​កាយ​ស្ងប់​ហើយ រមែង​ទទួល​នូវ​សេចក្ដីសុខ កាល​បុគ្គល​មាន​សេចក្ដីសុខ​ ចិត្ត​រមែង​តំ​កល់​មាំ កាលបើ​ចិ​ត្ត​តំ​កល់​មាំ បុគ្គល​រមែង​ដឹង​ រមែង​ឃើញ​តាមពិត
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 637361436505602475
ទៅកាន់ទំព័រ៖