ព្រះត្រៃបិដក ភាគ ៦៩

កាល​បុគ្គល​ដឹង​ ឃើញ តាមពិត រមែង​នឿយណាយ កាល​បុគ្គល​នឿយណាយ រមែង​ធុញទ្រាន់ បុគ្គល​ផុត​ស្រឡះ ព្រោះតែ​ការ​ធុញទ្រាន់​ កាល​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ជា​ទុក្ខ បា​មុ​ជ្ជៈ រមែង​កើត។បេ។ កាល​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​រូប​ថា​ជា​អនត្តា​ បា​មុ​ជ្ជៈ​រមែង​កើត កាល​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​រូប​ថា​មិន​ទៀង​ បា​មុ​ជ្ជៈ រមែង​កើតឡើង កាល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​រូប​ថា​ជា​ទុក្ខ។បេ។ នូវ​រូប​ថា​ជា​អនត្តា។បេ។ កាល​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​វេទនា​ សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ នូវ​ជរា មរណៈ ថា​ជា​របស់​មិន​ទៀង បា​មុ​ជ្ជៈ រមែង​កើត។បេ។ កាល​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ជរា មរណៈ ថា​ជា​ទុក្ខ បា​មុ​ជ្ជៈ​រមែង​កើត កាល​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ជរា​ មរណៈ ថា​ជា​អនត្តា បា​មុ​ជ្ជៈ រមែង​កើត​ កាល​បុគ្គល​មានចិត្ត​រីករាយ​ហើយ​ បីតិ​រមែង​កើត កាល​បុគ្គល​មានចិត្ត​ប្រកបដោយ​បីតិ​ហើយ​ កាយ​រមែង​ស្ងប់ បុគ្គល​អ្នកមាន​កាយ​ស្ងប់​ហើយ រមែង​ទទួល​នូវ​សេចក្ដីសុខ​ កាល​បុគ្គល​មាន​សេចក្តី​សុខ​ ចិត្ត​រមែង​តម្កល់​មាំ​ កាលបើ​ចិត្ត​តម្កល់​មាំ បុគ្គល​រមែង​ដឹង រមែង​ឃើញ​តាមពិត កាល​ដឹង ឃើញ​តាមពិត រមែង​នឿយណាយ​ កាល​នឿយណាយ រមែង​ធុញទ្រាន់ បុគ្គល​ផុត​ស្រឡះ ព្រោះតែ​ការ​ធុញទ្រាន់ នេះ​ធម៌ ៩ ដែល​មាន​បា​មុ​ជ្ជៈ​ជា​មូល។
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 637361436817517377
ទៅកាន់ទំព័រ៖