ព្រះត្រៃបិដក ភាគ ៦៩
[១៨៣] ធម៌ ៩ មានការធ្វើទុកក្នុងចិត្តដោយត្រូវទំនងជាមូល គឺកាលបុគ្គលធ្វើទុកក្នុងចិត្តដោយត្រូវទំនង ថាមិនទៀង បាមុជ្ជៈរមែងកើត កាលបុគ្គលមានចិត្តរីករាយហើយ បីតិ រមែងកើត កាលបុគ្គលមានចិត្តប្រកបដោយបីតិ កាយរមែងស្ងប់ បុគ្គលមានកាយស្ងប់ រមែងទទួលនូវសេចក្ដីសុខ កាលបុគ្គលមានសេចក្ដីសុខ ចិត្តរមែងតាំងមាំ បុគ្គលដែលមានចិត្តតាំងមាំ រមែងដឹងច្បាស់តាមពិតថា នេះជាទុក្ខ រមែងដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ រមែងដឹងច្បាស់តាមពិតថា នេះជាទីរំលត់ទុក្ខ រមែងដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ កាលបុគ្គលធ្វើទុកក្នុងចិត្តដោយត្រូវទំនងថាជាទុក្ខ បាមុជ្ជៈ រមែងកើត កាលបុគ្គលមានចិត្តរីករាយហើយ បីតិរមែងកើត កាលបុគ្គលមានចិត្តប្រកបដោយបីតិ កាយរមែងស្ងប់ បុគ្គលមានកាយស្ងប់ រមែងទទួលនូវសុខ កាលបុគ្គលមានសេចក្ដីសុខ ចិត្តរមែងតំកល់មាំ បុគ្គលមានចិត្តតំកល់មាំ រមែងដឹងច្បាស់តាមពិតថា នេះជាទុក្ខ រមែងដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ រមែងដឹងច្បាស់តាមពិតថា នេះជាបដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខ កាលបុគ្គលធ្វើទុកក្នុងចិត្តដោយត្រូវទំនងថាជាអនត្តា បាមុជ្ជៈរមែងកើត។បេ។ កាលបុគ្គលធ្វើទុកក្នុងចិត្តនូវរូបដោយត្រូវទំនង ថាមិនទៀង បាមុជ្ជៈ រមែងកើត
ID: 637361437091615824
ទៅកាន់ទំព័រ៖