ព្រះត្រៃបិដក ភាគ ៦៩
កាលបុគ្គលធ្វើទុកក្នុងចិត្តនូវរូបដោយត្រូវទំនង ថាជាទុក្ខ បាមុជ្ជៈរមែងកើត កាលបុគ្គលធ្វើទុកក្នុងចិត្តនូវរូបដោយត្រូវទំនង ថាជាអនត្តា បាមុជ្ជៈរមែងកើត។បេ។ កាលបុគ្គល ធ្វើទុកក្នុងចិត្តនូវវេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ នូវជរា មរណៈ ដោយត្រូវទំនងថាជារបស់មិនទៀង បាមុជ្ជៈរមែងកើត កាលបុគ្គលធ្វើទុកក្នុងចិត្តនូវជរា មរណៈ ដោយត្រូវទំនង ថាជាទុក្ខ បាមុជ្ជៈរមែងកើត។បេ។ កាលបុគ្គលធ្វើទុកក្នុងចិត្តនូវជរា មរណៈ ដោយត្រូវទំនង ថាជាអនត្តា បាមុជ្ជៈរមែងកើត កាលបុគ្គលមានចិត្តរីករាយហើយ បីតិរមែងកើត កាលបុគ្គលមានចិត្តប្រកបដោយបីតិ កាយរមែងស្ងប់ បុគ្គលមានកាយស្ងប់ រមែងទទួលនូវសេចក្ដីសុខ កាលបុគ្គលមានសេចក្ដីសុខ ចិត្តរមែងតំកល់មាំ បុគ្គលមានចិត្តតំកល់មាំ រមែងដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ រមែងដឹងច្បាស់តាមពិតថា នេះជាទីរំលត់ទុក្ខ រមែងដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ នេះធម៌ ៩ ដែលមានការធ្វើទុកក្នុងចិត្តដោយត្រូវទំនង ជាមូល។
[១៨៤] សេចក្ដីផ្សេងៗ មាន ៩ គឺ សេចក្ដីផ្សេងៗ គឺផស្សៈ កើតឡើង ព្រោះអាស្រ័យសេចក្ដីផ្សេងៗ គឺធាតុ សេចក្ដីផ្សេងៗ គឺវេទនា កើតឡើង ព្រោះអាស្រ័យសេចក្ដីផ្សេងៗ គឺផស្សៈ
ID: 637361437600587971
ទៅកាន់ទំព័រ៖