ព្រះត្រៃបិដក ភាគ ៦៩
សេចក្ដីផ្សេងៗ គឺសញ្ញា កើតឡើងព្រោះអាស្រ័យសេចក្ដីផ្សេងៗ គឺវេទនា សេចក្ដីផ្សេងៗ គឺសង្កប្បៈ កើតឡើង ព្រោះអាស្រ័យសេចក្ដីផ្សេងៗ គឺសញ្ញា សេចក្ដីផ្សេងៗ គឺឆន្ទៈ កើតឡើងព្រោះអាស្រ័យសេចក្ដីផ្សេងៗ គឺសង្កប្បៈ សេចក្ដីផ្សេងៗ គឺបរិឡាហៈ (ការក្ដៅក្រហាយ) កើតឡើងព្រោះអាស្រ័យសេចក្ដីផ្សេងៗ គឺឆន្ទៈ សេចក្ដីផ្សេងៗ គឺបរិយេសនា (ការស្វែងរក) កើតឡើងព្រោះអាស្រ័យសេចក្ដីផ្សេងៗ គឺបរិឡាហៈ សេចក្ដីផ្សេងៗ គឺលាភ កើតឡើងព្រោះអាស្រ័យសេចក្ដីផ្សេងៗ គឺបរិយេសនា នេះសេចក្ដីផ្សេងៗ ៩ ដែលឈ្មោះថាញាណដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការកំណត់នូវធម៌ ៩ យ៉ាង ឈ្មោះថាធម្មនានត្តញ្ញាណ។
[១៨៥] បញ្ញាដែលជាគ្រឿងដឹងដ៏ប្រសើរ ឈ្មោះថាញាតដ្ឋញ្ញាណ បញ្ញាសម្រាប់ដឹងជ្រួតជ្រាប ឈ្មោះថាតីរណដ្ឋញ្ញាណ បញ្ញាសម្រាប់លះ ឈ្មោះថា បរិច្ចាគដ្ឋញ្ញាណ បញ្ញាជាគ្រឿងអប់រំ ឈ្មោះថាឯករសដ្ឋញ្ញាណ បញ្ញាជាគ្រឿងធ្វើឲ្យជាក់ច្បាស់ ឈ្មោះថាផស្សនដ្ឋញ្ញាណ តើដូចម្ដេច។ ពួកធម៌ណាៗ ដែលបុគ្គលដឹងច្បាស់ហើយ ពួកធម៌នោះៗ ឈ្មោះថាបុគ្គលដឹងហើយ ពួកធម៌ណាៗ ដែលបុគ្គលកំណត់ដឹងហើយ ពួកធម៌នោះៗ ឈ្មោះថាបុគ្គលពិចារណាហើយ ពួកធម៌ណាៗ ដែលបុគ្គលលះបង់ហើយ
ID: 637361437977511756
ទៅកាន់ទំព័រ៖