ព្រះត្រៃបិដក ភាគ ៦៩
ជរាមរណនិរោធ ត្រូវដឹងច្បាស់ ជរាមរណនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់ ជរាមរណស្សាទៈ ត្រូវដឹងច្បាស់ ជរាមរណាទីនវៈ ត្រូវដឹងច្បាស់ ជរាមរណនិស្សរណៈ ត្រូវដឹងច្បាស់។
[១៥] អនិច្ចានុបស្សនា (ការពិចារណាឃើញរឿយៗ ថាមិនទៀង) បុគ្គលត្រូវដឹងច្បាស់ ទុក្ខានុបស្សនា (ការពិចារណាឃើញរឿយៗ ថាជាទុក្ខ) ត្រូវដឹងច្បាស់ អនត្តានុបស្សនា (ការពិចារណាឃើញរឿយៗ ថាមិនមែនរបស់ខ្លួន) ត្រូវដឹងច្បាស់ និព្វិទានុបស្សនា (ការពិចារណាឃើញរឿយៗ នូវសេចក្តីនឿយណាយ) ត្រូវដឹងច្បាស់ វិរាគានុបស្សនា (ការពិចារណាឃើញរឿយៗ នូវសេចក្តីប្រាសចាកតម្រេក) ត្រូវដឹងច្បាស់ និរោធានុបស្សនា (ការពិចារណាឃើញរឿយៗ នូវសេចក្តីរលត់) ត្រូវដឹងច្បាស់ បដិនិស្សគានុបស្សនា (ការពិចារណាឃើញរឿយៗ នូវសេចក្តីលះបង់) ត្រូវដឹងច្បាស់។ ការពិចារណាឃើញរឿយៗ ក្នុងរូបថាមិនទៀង ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងរូបថាជាទុក្ខ ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងរូបថាមិនមែនខ្លួន ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ នូវសេចក្តីនឿយណាយក្នុងរូប ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ នូវសេចក្តីប្រាសចាកតម្រេកក្នុងរូប ត្រូវដឹងច្បាស់
ID: 637358714598236662
ទៅកាន់ទំព័រ៖