ព្រះត្រៃបិដក ភាគ ៦៩
ពួកធម៌នោះៗ ឈ្មោះថាបុគ្គលលះស្រឡះហើយ ពួកធម៌ណាៗ ដែលបុគ្គលចំរើនហើយ ពួកធម៌នោះៗ ឈ្មោះថាមានរសតែមួយ ពួកធម៌ណាៗ ដែលបុគ្គលធ្វើឲ្យជាក់ច្បាស់ហើយ ពួកធម៌នោះៗ ឈ្មោះថាបុគ្គលប៉ះពាល់ហើយ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះលោកពោលថា បញ្ញាជាគ្រឿងដឹងដ៏ប្រសើរ ឈ្មោះថាញាតដ្ឋញ្ញាណ បញ្ញាសម្រាប់ដឹងជ្រួតជ្រាប ឈ្មោះថាតីរណដ្ឋញ្ញាណ បញ្ញាសម្រាប់លះ ឈ្មោះថាបរិច្ចាគដ្ឋញ្ញាណ បញ្ញាជាគ្រឿងអប់រំ ឈ្មោះថាឯករសដ្ឋញ្ញាណ បញ្ញាជាគ្រឿងធ្វើឲ្យជាក់ច្បាស់ ឈ្មោះថាផស្សនដ្ឋញ្ញាណ។
[១៨៦] បញ្ញាក្នុងអត្ថផ្សេងៗ ឈ្មោះថាអត្ថប្បដិសម្ភិទាញាណ បញ្ញាក្នុងធម៌ផ្សេងៗ ឈ្មោះថាធម្មប្បដិសម្ភិទាញាណ បញ្ញាក្នុងនិរុត្តិផ្សេងៗ ឈ្មោះថានិរុត្តិបដិសម្ភិទាញាណ បញ្ញាក្នុងបដិភាណផ្សេងៗ ឈ្មោះថាបដិភាណប្បដិសម្ភិទាញាណ តើដូចម្ដេច។
ធម៌គឺសទ្ធិន្រ្ទិយ ធម៌គឺវីរិយិន្រ្ទិយ ធម៌គឺសតិន្រ្ទិយ ធម៌គឺសមាធិន្រ្ទិយ ធម៌គឺ បញ្ញិន្រ្ទិយ ធម៌គឺសទ្ធិន្រ្ទិយផ្សេង ធម៌គឺវីរិយិន្រ្ទិយផ្សេង ធម៌គឺសតិន្ទ្រិយផ្សេង ធម៌គឺសមាធិន្រ្ទិយផ្សេង ធម៌គឺបញ្ញិន្រ្ទិយផ្សេង ពួកធម៌ផ្សេងៗ នេះ បុគ្គលដឹងហើយដោយញាណណា
ID: 637361438341777297
ទៅកាន់ទំព័រ៖