ព្រះត្រៃបិដក ភាគ ៦៩

​ពួក​ធម៌​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ច្បាស់​ហើយដោយ​ញាណ​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ធម៌​ផ្សេង​ៗ ឈ្មោះថា​ធម្មប្បដិ​សម្ភិទា​ញាណ។
 [១៨៧​] អត្ថ​គឺ​សេចក្ដី​នៃ​ការ​ជឿស៊ប់ អត្ថ​គឺ​សេចក្ដី​នៃ​ការ​ផ្គង​ឡើង​ អត្ថ​គឺ​សេចក្ដី​នៃ​ការ​ប្រុង​ប្រយ័ត្ន​ អត្ថ​គឺ​សេចក្ដី​នៃ​ការ​មិន​រាយមាយ អត្ថ​គឺ​សេចក្ដី​នៃ​ការ​ឃើញ អត្ថ​គឺ​សេចក្ដី​នៃ​ការ​ជឿស៊ប់​ផ្សេង​ អត្ថ​គឺ​សេចក្ដី​នៃ​ការ​ផ្គង​ឡើង​ផ្សេង អត្ថ​គឺ​សេចក្ដី​នៃ​ការ​ប្រុង​ប្រយ័ត្ន​ផ្សេង អត្ថ​គឺ​សេចក្ដី​នៃ​ការ​មិន​រាយមាយ​ផ្សេង​ អត្ថ​គឺ​សេចក្ដី​នៃ​ការ​ឃើញ​ផ្សេង អត្ថ​ទាំងឡាយ​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ហើយដោយ​ញាណ​ណា​ អត្ថ​ទាំង​ឡាយ​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ច្បាស់​ហើយដោយ​ញាណ​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​អត្ថ​ផ្សេង​ៗ ឈ្មោះថា​អត្ថប្បដិសម្ភិទា​ញាណ។
 [១៨៨​] ការ​ពោល​ដោយ​ព្យញ្ជនៈ និង​និរុត្តិ ដើម្បី​ពន្យល់​នូវ​ធម៌​ទាំង ៥ ការ​ពោល​ដោយ​ព្យញ្ជនៈ និង​និរិ​ត្តិ ដើម្បី​ពន្យល់​នូវ​អត្ថ​ទាំង ៥ ធម្ម​និរុត្តិ​ផ្សេង អត្ថ​និរុត្តិ​ផ្សេង​ និរុត្តិ​ទាំង​ឡាយ​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ហើយដោយ​ញាណ​ណា​ និរុត្តិ​ទាំង​ឡាយ​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ច្បាស់​ហើយដោយ​ញាណ​នោះ​ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​និ​រុ​ត្តិ​ផ្សេង​ៗ ឈ្មោះថា​និរុត្តិប្បដិ​សម្ភិទា​ញាណ។
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 637361438771364511
ទៅកាន់ទំព័រ៖