ព្រះត្រៃបិដក ភាគ ៦៩

 [១៨៩​] ពួក​ញាណ​ក្នុង​ធម៌​ទាំង ៥ ពួក​ញាណ​ក្នុង​អត្ថ​ទាំង ៥ ពួក​ញាណ​ក្នុង​និរុត្តិ​ទាំង​ ១០ ពួក​ញាណ​ក្នុង​ធម៌​ទាំងឡាយ​ផ្សេង ពួក​ញាណ​ក្នុង​អត្ថ​ទាំងឡាយ​ផ្សេង ពួក​ញាណ​ក្នុង​និរុត្តិ​ទាំងឡាយ​ផ្សេង ពួក​ញាណ​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ហើយដោយ​ញាណ​ណា​ ​ពួក​ញាណ​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ច្បាស់​ហើយដោយ​ញាណ​នោះ​ ហេតុ​នោះ លោក​ពោល​ថា​ បញ្ញា​ក្នុង​បដិ​ភា​ណផ្សេង​ៗ ឈ្មោះថា​បដិ​ភា​ណប្ប​ដិ​សម្ភិទា​ញាណ។
 [១៩០​] ធម៌​គឺ​សទ្ធា​ពលៈ ធម៌​គឺ​វីរិយ​ពលៈ ធម៌​គឺ​សតិ​ពលៈ ធម៌​គឺ​សមាធិ​ពលៈ​ ធម៌​គឺ​បញ្ញា​ពលៈ ធម៌​គឺ​សទ្ធា​ពលៈ​ផ្សេង ធម៌​គឺ​វីរិយ​ពលៈ​ផ្សេង ធម៌​គឺ​សតិ​ពលៈ​ផ្សេង​ ធម៌​គឺ​សមាធិ​ពលៈ​ផ្សេង ធម៌​គឺ​បញ្ញា​ពលៈ​ផ្សេង ពួក​ធម៌​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ហើយ​ដោយ​ញាណ​ណា ពួក​ធម៌​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ច្បាស់​ហើយដោយ​ញាណ​នោះ​ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ធម៌​ផ្សេង​ៗ ឈ្មោះថា​ធម្មប្បដិ​សម្ភិទា​ញាណ។
 [១៩១​] អត្ថ​គឺ​សេចក្ដី​នៃ​ការ​មិន​ញាប់ញ័រ ក្នុង​អស្ស​ទ្ធិ​យៈ (ការ​មិន​ជឿ​) អត្ថ​គឺ​សេចក្ដី​នៃ​ការ​មិន​ញាប់ញ័រ ក្នុង​កោសជ្ជៈ​ អត្ថ​គឺ​សេចក្ដី​នៃ​ការ​មិន​ញាប់ញ័រ​ក្នុង​បមា​ទៈ អត្ថ​គឺ​សេចក្ដី​នៃ​ការ​មិន​ញាប់ញ័រ ក្នុង​ឧទ្ធច្ចៈ​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 637361439185324041
ទៅកាន់ទំព័រ៖