ព្រះត្រៃបិដក ភាគ ៦៩

អត្ថ​គឺ​សេចក្ដី​នៃ​ការ​មិន​ញាប់ញ័រ​ក្នុង​អវិជ្ជា​ អត្ថ​គឺ​សេចក្ដី​នៃ​ការ​មិន​ញាប់ញ័រ​ក្នុង​អស្ស​ទ្ធិ​យៈ​ផ្សេង​ អត្ថ​គឺ​សេចក្ដី​នៃ​ការ​មិន​ញាប់ញ័រ ក្នុង​កោសជ្ជៈ​ផ្សេង អត្ថ​គឺ​សេចក្ដី​នៃ​ការ​មិន​ញាប់ញ័រ​ក្នុង​បមា​ទៈ​ផ្សេង​ អត្ថ​គឺ​សេចក្ដី​នៃ​ការ​មិន​ញាប់ញ័រ​ក្នុង​ឧទ្ធច្ចៈ​ផ្សេង​ អត្ថ​គឺ​សេចក្ដី​នៃ​ការ​មិន​ញាប់ញ័រ ក្នុង​អវិជ្ជា​ផ្សេង អត្ថ​ទាំងឡាយ​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ហើយដោយ​ញាណ​ណា​ អត្ថ​ទាំង​ឡាយ​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ច្បាស់​ហើយដោយ​ញាណ​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​អត្ថ​ផ្សេង​ៗ ឈ្មោះថា​អត្ថប្បដិសម្ភិទា​ញាណ។
 [១៩២​] ការ​ពោល​ដោយ​ព្យញ្ជនៈ និង​និរុត្តិ ដើម្បី​ពន្យល់​នូវ​ធម៌​ទាំង ៥ ការ​ពោល​ដោយ​ព្យញ្ជនៈ​ និង​និរុត្តិ ដើម្បី​ពន្យល់​នូវ​អត្ថ​ទាំង ៥ ធម្ម​និរុត្តិ​ផ្សេង​ អត្ថ​និរុត្តិ​ផ្សេង និរុត្តិ​ទាំង​ឡាយ​ផ្សេង​ៗ នេះ​ បុគ្គល​ដឹង​ហើយដោយ​ញាណ​ណា និរុត្តិ​ទាំង​ឡាយ​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ច្បាស់​ហើយដោយ​ញាណ​នោះ​ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​និ​រុ​ត្តិ​ផ្សេង​ៗ ឈ្មោះថា​និរុត្តិប្បដិ​សម្ភិទា​ញាណ។
 [១៩៣​] ពួក​ញាណ​ក្នុង​ធម៌​ទាំង ៥ ពួក​ញាណ​ក្នុង​អត្ថ​ទាំង ៥ ពួក​ញាណ​ក្នុង​និរុត្តិ​ទាំង​ ១០ ពួក​ញាណ​ក្នុង​ធម៌​ទាំងឡាយ​ផ្សេង ពួក​ញាណ​ក្នុង​អត្ថ​ទាំងឡាយ​ផ្សេង ពួក​ញាណ ក្នុង​និរុត្តិ​ទាំងឡាយ​ផ្សេង
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 637361439567717335
ទៅកាន់ទំព័រ៖