ព្រះត្រៃបិដក ភាគ ៦៩
ញាណទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងហើយដោយញាណណា ញាណទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងច្បាស់ហើយដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងបដិភាណផ្សេងៗ ឈ្មោះថាបដិភាណប្បដិសម្ភិទាញាណ។
[១៩៤] ធម៌គឺសតិសម្ពោជ្ឈង្គ ធម៌គឺធម្មវិចយសម្ពោជ្ឈង្គ ធម៌គឺវីរិយសម្ពោជ្ឈង្គ ធម៌គឺបីតិសម្ពោជ្ឈង្គ ធម៌គឺបស្សទ្ធិសម្ពោជ្ឈង្គ ធម៌គឺសមាធិសម្ពោជ្ឈង្គ ធម៌គឺឧបេក្ខាសម្ពោជ្ឈង្គ ធម៌គឺសតិសម្ពោជ្ឈង្គផ្សេង ធម៌គឺធម្មវិចយសម្ពោជ្ឈង្គផ្សេង ធម៌គឺវីរិយសម្ពោជ្ឈង្គផ្សេង ធម៌គឺបីតិសម្ពោជ្ឈង្គផ្សេង ធម៌គឺបស្សទ្ធិសម្ពោជ្ឈង្គផ្សេង ធម៌គឺសមាធិសម្ពោជ្ឈង្គផ្សេង ធម៌គឺឧបេក្ខាសម្ពោជ្ឈង្គផ្សេង ពួកធម៌ផ្សេងៗ នេះ បុគ្គលដឹងហើយដោយញាណណា ពួកធម៌ផ្សេងៗ នេះ បុគ្គលដឹងច្បាស់ហើយដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងធម៌ផ្សេងៗ ឈ្មោះថាធម្មប្បដិសម្ភិទាញាណ។
[១៩៥] អត្ថគឺសេចក្ដីនៃការប្រុងប្រយ័ត្ន អត្ថគឺសេចក្ដីនៃការជ្រើសរើស
ID: 637361439962768482
ទៅកាន់ទំព័រ៖