ព្រះត្រៃបិដក ភាគ ៦៩

អត្ថ​គឺ​សេចក្ដី​នៃ​ការ​ផ្គង​ឡើង​ អត្ថ​គឺ​សេចក្ដី​នៃ​ការផ្សាយ អត្ថ​គឺ​សេចក្ដី​នៃ​ការ​ស្ងប់ អត្ថ​គឺ​សេចក្ដី​នៃ​ការ​មិន​រាយមាយ​ អត្ថ​គឺ​សេចក្ដី​នៃ​ការពិចារណា អត្ថ​គឺ​សេចក្ដី​នៃ​ការ​ប្រុងប្រយ័ត្ន​ផ្សេង​ អត្ថ​គឺ​សេចក្ដី​នៃ​ការ​ជ្រើសរើស​ផ្សេង អត្ថ​គឺ​សេចក្ដី​នៃ​ការ​ផ្គង​ឡើង​ផ្សេង អត្ថ​គឺ​សេចក្ដី​នៃ​ការ​ផ្សាយ​ផ្សេង​ អត្ថ​គឺ​សេចក្ដី​នៃ​ការ​ស្ងប់​ផ្សេង អត្ថ​គឺ​សេចក្ដី​នៃ​ការ​មិន​រាយមាយ​ផ្សេង​ អត្ថ​គឺ​សេចក្ដី​នៃ​ការពិចារណា​ផ្សេង អត្ថ​ទាំង​ឡាយ​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ហើយដោយ​ញាណ​ណា អត្ថ​ទាំង​ឡាយ​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ច្បាស់​ហើយដោយ​ញាណ​នោះ​ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​អត្ថ​ផ្សេង​ៗ ឈ្មោះថា​អត្ថប្បដិសម្ភិទា​ញាណ។
 [១៩៦​] ការ​ពោល​ដោយ​ព្យញ្ជនៈ និង​និរុត្តិ ដើម្បី​ពន្យល់​នូវ​ធម៌​ទាំង ៧ ការ​ពោល​ដោយ​ព្យញ្ជនៈ និង​និរុត្តិ ដើម្បី​ពន្យល់​នូវ​អត្ថ​ទាំង​ ៧ ធម្ម​និរុត្តិ​ផ្សេង អត្ថ​និរុត្តិ​ផ្សេង និរុត្តិ​ទាំងឡាយ​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ហើយដោយ​ញាណ​ណា និរុត្តិ​ទាំង​ឡាយ​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ច្បាស់​ហើយដោយ​ញាណ​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​និ​រុ​ត្តិ​ផ្សេង​ៗ ឈ្មោះថា​និរុត្តិប្បដិ​សម្ភិទា​ញាណ។
 [១៩៧​] ពួក​ញាណ​ក្នុង​ធម៌​ទាំង ៧ ពួក​ញាណ​ក្នុង​អត្ថ​ទាំង ៧ ពួក​ញាណ​ក្នុង​និរុត្តិ​ទាំង​ ១៤ ពួក​ញាណ​ក្នុង​ធម៌​ទាំងឡាយ​ផ្សេង
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 637361440356882041
ទៅកាន់ទំព័រ៖