ព្រះត្រៃបិដក ភាគ ៦៩
ពួកញាណក្នុងអត្ថទាំងឡាយផ្សេង ពួកញាណក្នុងនិរុត្តិទាំងឡាយផ្សេង ញាណទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងហើយ ដោយញាណណា ញាណទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងច្បាស់ហើយ ដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងបដិភាណផ្សេងៗ ឈ្មោះថាបដិភាណប្បដិសម្ភិទាញាណ។
[១៩៨] ធម៌គឺសម្មាទិដ្ឋិ ធម៌គឺសម្មាសង្កប្បៈ ធម៌គឺសម្មាវាចា ធម៌គឺសម្មាកម្មន្ដៈ ធម៌គឺសម្មាអាជីវៈ ធម៌គឺសម្មាវាយាមៈ ធម៌គឺសម្មាសតិ ធម៌គឺសម្មាសមាធិ ធម៌គឺសម្មាទិដ្ឋិផ្សេង ធម៌គឺសម្មាសង្កប្បៈផ្សេង ធម៌គឺសម្មាវាចាផ្សេង ធម៌គឺសម្មាកម្មន្ដៈផ្សេង ធម៌គឺសម្មាអាជីវៈផ្សេង ធម៌គឺសម្មាវាយាមៈផ្សេង ធម៌គឺសម្មាសតិផ្សេង ធម៌គឺសម្មាសមាធិផ្សេង ធម៌ទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងហើយ ដោយញាណណា ធម៌ទាំងឡាយផ្សេងៗ នេះ បុគ្គលដឹងច្បាស់ហើយដោយញាណនោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងធម៌ផ្សេងៗ ឈ្មោះថាធម្មប្បដិសម្ភិទាញាណ។
[១៩៩] អត្ថគឺសេចក្ដីនៃការឃើញ អត្ថគឺសេចក្ដីនៃការលើកចិត្តឡើង
ID: 637361440750683608
ទៅកាន់ទំព័រ៖