ព្រះត្រៃបិដក ភាគ ៦៩

(កាន់​អារម្មណ៍​) អត្ថ​គឺ​សេចក្ដី​នៃ​ការ​រក្សាទុក អត្ថ​គឺ​សេចក្ដី​នៃ​ការ​តាំង​ឡើង​ព្រម អត្ថ​គឺ​សេចក្ដី​នៃ​ការ​ផូរផង់​ អត្ថ​គឺ​សេចក្ដី​នៃ​ការ​ផ្គង​ឡើង អត្ថ​គឺ​សេចក្ដី​នៃ​ការ​ប្រុងប្រយ័ត្ន អត្ថ​គឺ​សេចក្ដី​នៃ​ការ​មិន​រាយមាយ អត្ថ​គឺ​សេចក្ដី​នៃ​ការ​ឃើញ​ដទៃ​ អត្ថ​គឺ​សេចក្ដី​នៃ​ការ​លើក​ចិត្ត​ឡើង (កាន់​អារម្មណ៍​) ផ្សេង អត្ថ​គឺ​សេចក្ដី​នៃ​ការ​រក្សាទុក​ផ្សេង​ អត្ថ​គឺ​សេចក្ដី​នៃ​ការ​តាំង​ឡើង​ព្រម​ផ្សេង​ អត្ថ​គឺ​សេចក្ដី​នៃ​ការ​ផូរផង់​ផ្សេង អត្ថ​គឺ​សេចក្ដី​នៃ​ការ​ផ្គង​ឡើង​ផ្សេង​ អត្ថ​គឺ​សេចក្ដី​នៃ​ការ​ប្រុងប្រយ័ត្ន​ផ្សេង​ អត្ថ​គឺ​សេចក្ដី​នៃ​ការ​មិន​រាយមាយ​ផ្សេង អត្ថ​ទាំង​ឡាយ​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ហើយដោយ​ញាណ​ណា​ អត្ថ​ទាំង​ឡាយ​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ច្បាស់​ហើយដោយ​ញាណ​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​អត្ថ​ផ្សេង​ៗ ឈ្មោះថា​អត្ថប្បដិសម្ភិទា​ញាណ។
 [២០០​] ការ​ពោល​ដោយ​ព្យញ្ជនៈ និង​និរុត្តិ ដើម្បី​ពន្យល់​នូវ​ធម៌​ទាំង ៨ ការ​ពោល​ ដោយ​ព្យញ្ជនៈ និង​និរុត្តិ ដើម្បី​ពន្យល់​នូវ​អត្ថ​ទាំង ៨ ធម្ម​និរុត្តិ​ផ្សេង​ អត្ថ​និរុត្តិ​ផ្សេង និរុត្តិ​ ទាំង​ឡាយ​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ហើយដោយ​ញាណ​ណា និរុត្តិ​ទាំង​ឡាយ​ផ្សេង​ៗ នេះ បុគ្គល​ដឹង​ច្បាស់​ហើយដោយ​ញាណ​នោះ​ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​និ​រុ​ត្តិ​ផ្សេង​ៗ ឈ្មោះថា​និរុត្តិប្បដិ​សម្ភិទា​ញាណ។
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 637361441085726822
ទៅកាន់ទំព័រ៖