ព្រះត្រៃបិដក ភាគ ៦៩

 បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​និមិត្ត​ថា​គួរខ្លាច​ រមែង​ពាល់​ត្រូវ​រឿយ​ៗ ហើយ​ឃើញ​ នូវ​កិរិយា​សូន្យ​ទៅ​ ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​ដែល​មិន​មាន​និមិត្ត ឈ្មោះថា​អនិមិត្ត​វិហារ​ធម៌​ (សភាវៈ​ជាទី​សម្រាក​មិន​មាន​កិលេស​ជា​និមិត្ត​) បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​បណិធិ (ធម្មជាតិ​មាន​កិលេស​ជាទី​តាំង​) ថា​គួរខ្លាច រមែង​ពាល់​ត្រូវ​រឿយ​ៗ ហើយ​ឃើញ​នូវ​កិរិយា​សូន្យ​ទៅ ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​ដែល​មិន​មាន​កិលេស​ជាទី​តាំង​ ឈ្មោះថា​អប្ប​ណិ​ហិត​វិហារធម៌ (សភាវៈ​ជាទី​សម្រាក​ មិន​មាន​កិលេស​ជាទី​តាំង​) បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​អភិ​និ​វេ​សៈ (ការ​ប្រកាន់​មាំ​) ថា​គួរខ្លាច រមែង​ពាល់​ត្រូវ​រឿយ​ៗ ហើយ​ ឃើញ​នូវ​កិរិយា​សូន្យ​ទៅ ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​ដែល​សូន្យ​ចាក​កិលេស​ ឈ្មោះថា​ សុញ្ញ​តវិហារធម៌ (សភាវៈ​ជាទី​សម្រាក​សូន្យ​ចាក​អត្តា​)។
 [២០៣​] បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​និមិត្ត​ថា​គួរខ្លាច រមែង​ព្រងើយ​កន្ដើយ​ក្នុង​ការប្រព្រឹត្ត​ទៅ ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​ដែល​មិន​មាន​និមិត្ត​ ហើយ​ពិចារណា​នូវ​ធម៌​មិន​មាន​និមិត្ត គឺ​និព្វាន​ដែល​ជាទី​រលត់ទុក្ខ ហើយ​ចូល​ (កាន់​ផល​សមាបត្តិ​) ឈ្មោះថា​អនិមិត្ត​សមាបត្តិ​ (សមាបត្តិ​មិន​មាន​កិលេស​ជា​និមិត្ត​) បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​បណិធិ ថា​គួរខ្លាច
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 637361441781754036
ទៅកាន់ទំព័រ៖