ព្រះត្រៃបិដក ភាគ ៦៩
ការពិចារណាឃើញរឿយៗ នូវសេចក្តីរលត់ក្នុងរូប ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ នូវសេចក្តីលះបង់ក្នុងរូប ត្រូវដឹងច្បាស់ ក្នុងវេទនា។បេ។ ក្នុងសញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈថាមិនទៀង ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈ ថាជាទុក្ខ ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈថាមិនមែនខ្លួន ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈ ថាជាសេចក្តីនឿយណាយ ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈ ថាជាសេចក្តីប្រាសចាកតម្រេក ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈថាជាសេចក្តីរលត់ ត្រូវដឹងច្បាស់ ការពិចារណាឃើញរឿយៗ ក្នុងជរាមរណៈ ថាជាសេចក្តីលះបង់ ត្រូវដឹងច្បាស់។
[១៦] ការកើតឡើង (ព្រោះកម្មអំពីមុនជាបច្ច័យ) ត្រូវដឹងច្បាស់ ការប្រព្រឹត្តិទៅ (របស់ពួកសត្វ) ត្រូវដឹងច្បាស់ ការកំណត់ (នូវសង្ខារ) ត្រូវដឹងច្បាស់ ការប្រមូលមក គឺកម្មដែលជាហេតុនៃបដិសន្ធិតទៅទៀត ត្រូវដឹងច្បាស់ បដិសន្ធិ ត្រូវដឹងច្បាស់ គតិ ត្រូវដឹងច្បាស់ ការកើត (នៃខន្ធទាំងឡាយ) ត្រូវដឹងច្បាស់ ការប្រព្រឹត្តិទៅនៃវិបាក ត្រូវដឹងច្បាស់ ជាតិ ត្រូវដឹងច្បាស់ ជរា ត្រូវដឹងច្បាស់ ព្យាធិ ត្រូវដឹងច្បាស់
ID: 637358715022916734
ទៅកាន់ទំព័រ៖