ព្រះត្រៃបិដក ភាគ ៦៩
ឈ្មោះថាអប្បណិហិតវិហារសមាបត្តិ (វិហារសមាបត្តិមិនមានបណិធិ) បុគ្គលកាលពិចារណាឃើញនូវអភិនិវេសៈថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយឃើញនូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានដែលសូន្យចាកអត្តា រមែងព្រងើយកន្តើយក្នុងការប្រព្រឹត្តិទៅ ហើយពិចារណានូវធម៌ដែលសូន្យចាកអត្តា គឺនិព្វានជាទីរលត់ទុក្ខ ហើយចូល (កាន់ផលសមាបត្តិ) ឈ្មោះថាសុញ្ញតវិហារសមាបត្តិ (វិហារសមាបត្តិសូន្យចាកអត្តា)។
[២០៥] បុគ្គលកាលពិចារណាឃើញនូវរូបនិមិត្តថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយឃើញនូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានមិនមាននិមិត្ត ឈ្មោះថាអនិមិត្តវិហារធម៌ (សភាវៈជាទីសម្រាកមិនមានកិលេសជានិមិត្ត) បុគ្គលកាលពិចារណាឃើញនូវរូបបណិធិ ថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយឃើញនូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានមិនមានបណិធិ ឈ្មោះថាអប្បណិហិតវិហារធម៌ (សភាវៈជាទីសម្រាកមិនមានបណិធិ) បុគ្គលកាលពិចារណាឃើញនូវរូបាភិនិវេសៈ (ការប្រកាន់មាំនូវរូប) ថាគួរខ្លាច រមែងពាល់ត្រូវរឿយៗ ហើយឃើញនូវកិរិយាសូន្យទៅ ព្រោះចុះចិត្តស៊ប់ក្នុងព្រះនិព្វានដែលសូន្យចាកអត្តា ឈ្មោះថាសុញ្ញតវិហារធម៌ (សភាវៈជាទីសម្រាក សូន្យចាកអត្តា)។
ID: 637361442455903857
ទៅកាន់ទំព័រ៖