ព្រះត្រៃបិដក ភាគ ៦៩

 [២០៩​] បុគ្គល​កាល​ពិចារណា​ឃើញ នូវ​ជរា​មរណ​និមិត្ត ថា​គួរខ្លាច រមែង​ព្រងើយ​កន្ដើយ​ក្នុង​ការប្រព្រឹត្តិ​ទៅ​ ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​មិន​មាន​និមិត្ត ហើយ​ពិចារណា​នូវ​ធម៌​មិន​មាន​និមិត្ត គឺ​ព្រះនិព្វាន​ជាទី​រលត់ទុក្ខ​ ហើយ​ចូលកាន់ (ផល​សមា​បត​ត្តិ​) ឈ្មោះថា​អនិមិត្ត​សមាបត្តិ បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​ជរា​មរណ​បណិធិ​ ថា​គួរខ្លាច រមែង​ព្រងើយ​កន្ដើយ​ក្នុង​ការប្រព្រឹត្តិ​ទៅ​ ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​មិន​មាន​បណិធិ ហើយ​ពិចារណា​នូវ​ធម៌​មិន​មាន​បណិធិ គឺ​ព្រះនិព្វាន​ជាទី​រលត់ទុក្ខ ហើយ​ចូលកាន់ (ផល​សមាបត្តិ​) ឈ្មោះថា​អប្ប​ណិ​ហិត​សមាបត្តិ​ បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​ជរា​មរណា​ភិ​និ​វេ​សៈ ថា​គួរ​ខ្លាច​ រមែង​ព្រងើយ​កន្ដើយ​ក្នុង​ការប្រព្រឹត្តិ​ទៅ ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​ ដែល​សូន្យ​ចាក​អត្តា ហើយ​ពិចារណា​នូវ​ធម៌​ដ៏​សូន្យ​ចាក​អត្តា​ គឺ​ព្រះនិព្វាន​ជាទី​រលត់ទុក្ខ ហើយ​ចូលកាន់ (ផល​សមាបត្តិ​) ឈ្មោះថា​សុញ្ញ​តសមាបត្តិ។
 [២១០​] បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​ជរា​មរណ​និមិត្ត ថា​គួរខ្លាច រមែង​ពាល់​ត្រូវ​រឿយ​ៗ ហើយ​ឃើញ​នូវ​កិរិយា​សូន្យ​ទៅ ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​ដែល​មិន​មាន​និមិត្ត​ រមែង​ព្រងើយ​កន្ដើយ​ក្នុង​ការប្រព្រឹត្តិ​ទៅ ហើយ​ពិចារណា​នូវ​ធម៌​ដែល​មិន​មាន​និមិត្ត​ គឺ​ព្រះនិព្វាន​ជាទី​រលត់ទុក្ខ​ ហើយ​ចូល (កាន់​ផល​សមាបត្តិ​) ឈ្មោះថា​អនិមិត្ត​វិហារ​សមាបត្តិ បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​ជរា​មរណ​បណិធិ​ថា​គួរ​ខា្លច​ រមែង​ពាល់​ត្រូវ​រឿយ​ៗ
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 637361443520885497
ទៅកាន់ទំព័រ៖