ព្រះត្រៃបិដក ភាគ ៦៩

ហើយ​ឃើញ​នូវ​កិរិយា​សូន្យ​ទៅ​ ព្រោះ​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​មិន​មាន​បណិធិ រមែង​ព្រងើយកន្តើយ​ក្នុង​ការប្រព្រឹត្ត​ទៅ ហើយ​ពិចារណា​នូវ​ធម៌​មិន​មាន​បណិធិ គឺ​ព្រះនិព្វាន​ជាទី​រលត់ទុក្ខ ឈ្មោះថា​អប្ប​ណិ​ហិត​វិហារ​សមាបត្តិ បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​ជរា​មរណា​ភិ​និ​វេ​សៈ ថា​គួរខ្លាច រមែង​ពាល់​ត្រូវ​រឿយ​ៗ ហើយ​ឃើញ​នូវ​កិរិយា​សូន្យ​ទៅ​ ព្រោះ​ចុះ​ចិត្ត​ស៊ប់​ក្នុង​ព្រះនិព្វាន​ដ៏​សូន្យ​ចាក​អត្តា​ រមែង​ព្រងើយ​កន្ដើយ​ក្នុង​ការប្រព្រឹត្តិ​ទៅ ហើយ​ពិចារណា​នូវ​ធម៌​ដ៏​សូន្យ​ចាក​អត្តា​ គឺ​ព្រះនិព្វាន​ជាទី​រលត់ទុក្ខ ឈ្មោះថា​សុញ្ញ​តវិហារ​សមាបត្តិ អនិមិត្ត​វិហារ​ធម៌​ដោយ​ឡែក អប្ប​ណិ​ហិត​វិហារធម៌​ដោយឡែក សុញ្ញ​តវិហារ​ធម៌​ដោយឡែក អនិមិត្ត​សមាបត្តិ​ដោយឡែក​ អប្ប​ណិ​ហិត​សមាបត្តិ​ដោយឡែក​ សុញ្ញ​តសមាបត្តិ​ដោយឡែក អនិមិត្ត​វិហារ​សមាបត្តិ​ ដោយឡែក អប្ប​ណិ​ហិត​វិហារ​សមាបត្តិ​ដោយឡែក​ សុញ្ញ​តវិហារ​សមាបត្តិ​ដោយឡែក​ ដែល​ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ​ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​វិបស្សនា​វិហារ​ផ្សេង​ៗ ឈ្មោះថា​វិហារ​ដ្ឋ​ញ្ញាណ បញ្ញា​ក្នុង​ផល​សមា​បត្តិ​ផ្សេង​ៗ ឈ្មោះ​ថា​សមា​បត្ត​ដ្ឋ​ញ្ញាណ បញ្ញា​ក្នុង​វិហារ​សមា​បត្តិ​ផ្សេង​ៗ ឈ្មោះថា​វិហារ​សមា​បត្ត​ដ្ឋ​ញ្ញាណ។
 [២១១​] បញ្ញា​ក្នុង​ការ​ផ្ដាច់បង់​នូវ​អា​សវៈ​ ព្រោះ​ចិត្តបរិសុទ្ធ​ដោយ​ការ​មិន​រាយមាយ ឈ្មោះថា​អា​នន្ត​រិក​សមាធិ​ញ្ញាណ តើ​ដូចម្ដេច។
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 637361443904685201
ទៅកាន់ទំព័រ៖