ព្រះត្រៃបិដក ភាគ ៦៩

 សេចក្ដី​មិន​រាយមាយ​ គឺ​ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ដោយ​អំ​ណា​ចនៃនេ​ក្ខ​ម្មៈ​ ឈ្មោះថា​សមាធិ ញាណ​កើតឡើង​ដោយអំណាច​នៃ​សមាធិ​នោះ អាសវៈ​ទាំងឡាយ​រមែង អស់​ទៅ​ដោយ​ញាណ​នោះ​ ព្រោះហេតុនោះ សមថៈ (ការ​ស្ងប់​គឺ​សមាធិ​កើត​) មុន ញាណ (កើត​) ក្រោយ ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ រមែង​កើតមាន​ដោយ​ញាណ​នោះ ហេតុ​នោះ​ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ផ្ដាច់បង់​នូវ​អាសវៈ ព្រោះ​ចិត្តបរិសុទ្ធ​ដោយ​ការ​មិន​ រាយមាយ ឈ្មោះថា​អា​នន្ដ​រិក​សមាធិ​ញ្ញាណ។
 [២១២​] សំនួរ​ត្រង់​ពាក្យ​ថា អាសវៈ​ទាំងឡាយ តើ​អាសវៈ​ទាំងឡាយ​នោះ អ្វីខ្លះ។ កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជា​សវៈ។
 អាសវៈ​ទាំងឡាយ​នុ៎ះ​ រមែង​អស់​ក្នុង​ធម៌​ណា។ ទិដ្ឋាសវៈ រមែង​អស់ មិន​មាន​សេស សល់ កាមាសវៈ​ដែ​លញុំាង​សត្វ​ឲ្យ​ទៅកាន់​អបាយ​ រមែង​អស់ ភវាសវៈ ដែ​លញុំាង​សត្វ​ឲ្យ​ទៅកាន់​អបាយ រមែង​អស់ អវិជ្ជា​សវៈ ដែ​លញុំាង​សត្វ​ឲ្យ​ទៅកាន់​អបាយ​ រមែង​អស់ ដោយ សោតាបត្តិ​មគ្គ អាសវៈ​ទាំងឡាយ​នុ៎ះ រមែង​អស់​ក្នុង​ធម៌​នុ៎ះឯង កាមាសវៈ​ដ៏​គ្រោតគ្រាត​ រមែង​អស់ ភវាសវៈ ដែល​ឋិតនៅ​ជាមួយនឹង​កាមាសវៈ​នោះ រមែង​អស់ អវិជ្ជា​សវៈ​ដែល​ឋិតនៅ ជាមួយនឹង​ភវាសវៈ​នោះ​ រមែង​អស់ ដោយ​សកទាគាមិមគ្គ អា​សវៈ​ទាំងឡាយ​នុ៎ះ​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637361444321302266
ទៅកាន់ទំព័រ៖