ព្រះត្រៃបិដក ភាគ ៦៩
រមែងអស់ ក្នុងធម៌នុ៎ះឯង កាមាសវៈ រមែងអស់មិនមានសេសសល់ ភវាសវៈដែលឋិតនៅជាមួយនឹងកាមាសវៈនោះ រមែងអស់ អវិជ្ជាសវៈ ដែលឋិតនៅជាមួយនឹងភវាសវៈនោះ រមែងអស់ ដោយអនាគាមិគ្គ អាសវៈទាំងឡាយនុ៎ះ រមែងអស់ក្នុងធម៌នុ៎ះឯង ភវាសវៈរមែងអស់មិនមានសេសសល់ អវិជ្ជាសវៈរមែងអស់ មិនមានសេសសល់ ដោយអរហត្តមគ្គ អាសវៈទាំងឡាយនុ៎ះ រមែងអស់ក្នុងធម៌នុ៎ះឯង។
[២១៣] សេចក្ដីមិនរាយមាយ គឺភាពនៃចិត្តមានអារម្មណ៍តែមួយ ដោយអំណាចការមិនព្យាបាទ។បេ។ ដោយអំណាចអាលោកសញ្ញា ដោយអំណាចនៃកិរិយាមិនរាយមាយ ដោយអំណាចនៃកិរិយាកំណត់នូវធម៌ ដោយអំណាចញាណ ដោយអំណាចបាមុជ្ជៈ (អំណរទន់) ដោយអំណាចបឋមជ្ឈាន ដោយអំណាចទុតិយជ្ឈាន ដោយអំណាចតតិយជ្ឈាន ដោយអំណាចចតុត្ថជ្ឈាន ដោយអំណាចអាកាសានញ្ចាយតនសមាបត្តិ ដោយអំណាចវិញ្ញាណញ្ចាយតនសមាបត្តិ ដោយអំណាចអាកិញ្ចញ្ញាយតនសមាបត្តិ ដោយអំណាចនេវសញ្ញានាសញ្ញាយតនសមាបត្តិ ដោយអំណាចបឋវីកសិណ ដោយអំណាចអាបោកសិណ ដោយអំណាចតេជោកសិណ ដោយអំណាចវាយោកសិណ ដោយអំណាចនីលកសិណ ដោយអំណាចបីតកសិណ ដោយអំណាចលោហិតកសិណ ដោយអំណាចឱទាតកសិណ ដោយអំណាចអាកាសកសិណ
ID: 637361444648531548
ទៅកាន់ទំព័រ៖