ព្រះត្រៃបិដក ភាគ ៦៩
ដោយអំណាចវិញ្ញាណកសិណ ដោយអំណាចពុទ្ធានុស្សតិ ដោយអំណាចធម្មានុស្សតិ ដោយអំណាចសង្ឃានុស្សតិ ដោយអំណាចសីលានុស្សតិ ដោយអំណាចចាគានុស្សតិ ដោយអំណាចទេវតានុស្សតិ ដោយអំណាចអានាបានស្សតិ ដោយអំណាចមរណស្សតិ ដោយអំណាចកាយគតាសតិ ដោយអំណាចឧបសមានុស្សតិ ដោយអំណាចឧទ្ធុមាតកសញ្ញា ដោយអំណាចវិនីលកសញ្ញា ដោយអំណាចវិបុព្វកសញ្ញា ដោយអំណាចវិច្ឆិទ្ទកសញ្ញា ដោយអំណាចវិក្ខាយិតកសញ្ញា ដោយអំណាចវិក្ខិត្តកសញ្ញា ដោយអំណាចហតវិក្ខិត្តកសញ្ញា ដោយអំណាចលោហិតកសញ្ញា ដោយអំណាចបុឡុវកសញ្ញា ដោយអំណាចអដ្ឋិកសញ្ញា ដោយអំណាចការដកដង្ហើមចេញវែង ដោយអំណាចការដកដង្ហើមចូលវែង ដោយអំណាចការដកដង្ហើមចេញខ្លី ដោយអំណាចការដកដង្ហើមចូលខ្លី ដោយអំណាចការដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួងហើយដកដង្ហើមចេញ ដោយអំណាចការដឹងច្បាស់នូវកាយ គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូល ដោយអំណាចការញុំាងកាយសង្ខារឲ្យស្ងប់ ហើយដកដង្ហើមចេញ ដោយអំណាចការញុំាងកាយសង្ខារឲ្យស្ងប់ហើយដកដង្ហើមចូល ដោយអំណាចការដឹងច្បាស់នូវបីតិហើយដកដង្ហើមចេញ ដោយអំណាចការដឹងច្បាស់នូវបីតិ ហើយដកដង្ហើមចូល
ID: 637361444942475883
ទៅកាន់ទំព័រ៖